បរទេស៖ បន្ទាប់ពីចេញម៉ូតខោអាវ ស៊េរីសាច់ក្រណាត់ខូវប៊ូយរយះរយាយ ល្បីមិនទាន់បានប៉ុន្មានផង ថ្មីៗនេះក្រុមហ៊ុនមួយនៅបរទេស ប្រកាសចេញលក់អាវនិងខោខូវប៊ូយ ច្នៃម៉ូតដ៏ពិសេសនិងមិនធ្លាប់មាន ជាមួយតម្លៃលក់កប់ពពក។

អាវ និងខោខូវប៊ូយម៉ូតប្រឡាក់ភក់នេះ ត្រូវបានឌីហ្សាញធ្វើឡើង ដោយខាងក្រុមហ៊ុន PRPS ក្នុងប្រទេសព័រទុយហ្គាល់ ដែលជាក្រុមហ៊ុនជំនាញច្នៃម៉ូតខោខូវប៊ូយ។

ខោខូវប៊ូយម៉ូតប្រឡាក់ភក់ ម៉ាក Barracuda Straight Leg ចេញថ្មីនេះ ត្រូវបានយកដាក់លក់តាមអនឡាញដល់ទៅ ៤២៥ដុល្លារអាមេរិកឯណោះ។

វាមើលទៅកខ្វក់មែន ប៉ុន្តែវាគឺជាអាវ និងខោខូវប៊ូយដ៏អស្ចារ្យបំផុត ដែលត្រូវបានបង្កើតឡើងពីសាច់ក្រណាត់រឹងមាំ និងមិនបារម្ភពីការប្រឡាក់។ ពោលគឺការច្នៃម៉ូតដ៏ទាក់ទាញនេះ អាចលុបបាត់មិនឲ្យចាប់អារម្មណ៍ ឃើញស្នាមប្រឡាក់ឡើយ។ ជាពិសេស វាបង្ហាញថាអ្នកជាមនុស្សម្នាក់ ខិតខំធ្វើការងារយ៉ាងលំបាក។

គួរឲ្យដឹងថា បន្ទាប់ពីរូបភាពអាវនិងខោខូវប៊ូយ Barracuda Straight Leg នេះត្រូវបានដាក់លក់រួចមក ទទួលបានការចាប់អារម្មណ៍ និងសរសើរថា វាអាចជាខោខូវប៊ូយថ្មីដ៏ល្អបំផុត  ដែលមិនធ្លាប់ឃើញមានពីមុនមក។  រីឯអ្នកមួយចំនួនទៀតបាន បញ្ចេញមតិមិនពេញចិត្ត ចំពោះការច្នៃម៉ូតប្រឡូកប្រឡាក់ភក់ដ៏គួរឲ្យខ្ពើមបែបនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖   

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]