ភ្នំពេញ៖ មហាលាភឡូតូ បានបើកសម្ពោធឆ្នោតថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះក្នុងប្រទេសកម្ពុជា។

ឆ្នោតមហាលាភ គឺជាប្រព័ន្ធឆ្នោតថ្មីដែលផ្តល់ឲ្យនូវភាពសុក្រឹតទៅកាន់ប្រជាជនកម្ពុជាទាំងអស់ក្នុងការឈ្នះ ដើម្បីមានឱកាស អាចផ្លាស់ប្តូរកម្រិតជីវភាពរបស់ពួកគាត់។

ការចាប់ឆ្នោតជាលើកដំបូងនឹងប្រព្រឹត្តិទៅនៅម៉ោង 4:45 រសៀលថ្ងៃទី 2 ខែឧសភាជាមួយរង្វាន់ធំ Jackpot ចំនួន300 លានរៀល ឬ $75,000 ។ រៀងរាល់ថ្ងៃ បើគ្មានអ្នកឈ្នះ រង្វាន់ធំនេះនឹងបូកបញ្ចូលទៅ ថ្ងៃចាប់បន្ទាប់ទៀតជាមួយទឹកប្រាក់២លានរៀនឬ $500 បន្ថែម។

នាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមហាលាភឡូតូ លោក ផូងវ៉ាន់ហាច បានមានប្រសាសន៍ថា៖ ក្រុមការងាររបស់លោកបាន ធ្វើការច្រើនខែមកហើយដោយចុះទៅស្រាវជ្រាវស្វែងយល់ពី មតិយោបល់អ្នកលេងឆ្នោតទាំងអស់ទូទាំងប្រទេស។

«យើងទទួលស្គាល់ថា ការលេងឆ្នោតមានសន្ទុះខ្លាំង ទាំងនៅទីក្រុង និងតាមទីជនបទ។ វាបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ»។

«ប៉ុន្តែយើងបានរកឃើញថា ទំនុកចិត្ត និងតម្លាភាពគឺជាបញ្ហាមួយ ដែលអតិថិជនលេងឆ្នោតចង់បានក្នុងការលេងរបស់ពួកគាត់»។

លោកមានប្រសាសន៍ទៀតថា៖ មហាលាភបានដោះស្រាយកង្វល់ទាំងនេះ ដោយប្រើបច្ចេកវិទ្យាថ្មី ដើម្បីសុវត្ថិភាព និងបានបញ្ជាក់ទៀតថា គ្រប់ការចាប់ឆ្នោតទាំងអស់ត្រូវធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃនៅវេលាម៉ោង 4:45 រសៀលជាមួយគណៈកម្មាធិការចាប់ឆ្នោត។

លោកបានបន្ថែមថា៖ អ្នកលេងឆ្នោតអាចលេងបាននៅគ្រប់សាខាវីង ទាំងអស់បច្ចុប្បន្នមាន ២៥០០សាខាហើយនឹងឈានទៅដល់ ៤៨០០ សាខាវីងទូទាំងប្រទេសរួមតែមួយ នៅចុងខែឧសភានេះ។ ពួកយើងនឹងផ្តល់សេវាកម្មជាច្រើនទៅលើឆ្នោតប្រកបដោយបច្ចេកទេសទំនើប ដល់អតិថិជនទាំងអស់ ដែលមានភាពត្រឹមត្រូវ និងតម្លាភាព។

លោក ផូង វ៉ាន់ហាច បានថ្លែងថា៖ «ពួកយើងនឹងផ្តល់នូវលទ្ធផលជាក់លាក់ និងមិនលំអៀង ក្នុងការចាប់ឆ្នោតសម្រាប់អតិថិជនរបស់យើង»។

"សេចក្តីប្រាថ្នារួមរបស់យើងគឺ ដើម្បីឱ្យក្លាយ ទៅជាក្រុមហ៊ុនផ្តល់សេវាកម្មលេងឆ្នោតឈានមុខនៅកម្ពុជា ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងភាពជឿជាក់។ យើងនឹងផ្តោតលើគោលដៅរបស់យើង ដូចដែលយើងបានបង្កើតឆ្នោតនេះឡើង»។

លោក ផូង វ៉ាន់ហាច បានឱ្យដឹងផងដែរថា ឆ្នោតមហាលាភត្រូវបានវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ។ មិនតែប៉ុណ្ណោះ ឆ្នោតមហាលាភនឹងផ្តល់មូលនិធិមួយភាគនៃប្រាក់ចំណេញរបស់ខ្លួន ដល់មន្ទីរពេទ្យ ដើម្បីកែលម្អ និងការថែទាំសុខភាពនៅតាមតំបន់។

«យើងកំពុងតែអនុវត្តផែនការ និងធ្វើការវាយតម្លៃថា តើសេវាកម្មនេះត្រូវការអ្វីជាចម្បង និងធ្វើនៅតំបន់ណា»។

ឆ្នោតនេះ គឺងាយស្រួលក្នុងការលេងជាមួយតម្លៃល្អប្រសើរជាងមុន។ ដើម្បីឈ្នះឆ្នោតនេះអតិថិជនគ្រាន់តែចំណាយត្រឹមតែ 1000 រៀលក្នុងមួយខ្សែ។ អតិថិជនមានជម្រើសក្នុងការជ្រើសរើសលេខរបស់ខ្លួន ឬអាចឲ្យម៉ាសុីនជ្រើសរើសជំនួសក៏បាន។ យើងមានវិធីជាច្រើនដើម្បីឈ្នះឆ្នោតគឺ៖

•ឈ្នះទឹកប្រាក់ 80,000 រៀល ប្រសិនបើត្រូវលេខ 3 ខ្ទង់ចុងក្រោយ

•ឈ្នះទឹកប្រាក់ 800,000 រៀល ប្រសិនបើត្រូវលេខ 4 ខ្ទង់ចុងក្រោយ

•ឈ្នះទឹកប្រាក់ 8 លានរៀល ប្រសិនបើត្រូវលេខ 5 ខ្ទង់ចុងក្រោយ

•ឈ្នះ Jackpot 300 លានរៀល ប្រសិនបើត្រូវលេខ 6 ខ្ទង់ចុងក្រោយ

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ៖ 095 999 636 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]