(សិង្ហបុរី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧) ៖ នៅថ្ងៃនេះនៅឯអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំការសម្តែងរាំជាក្រុមក្នុងហ្វូងមហាជនដើម្បីធ្វើការអបអរសាទរដល់ការសម្ពោធផ្លូវហោះហើរហាណូយ-សិង្ហបុរី ក៏ដូចជាធ្វើការស្វាគមន៍អ្នកដំណើរដំបូងបំផុតនៃជើងហោះហើរនេះក្រោមអធិបតីភាពនៃក្រុមនាយកក្រុមហ៊ុន និងអ្នកដំណើរនានានៅអាកាសយានដ្ឋាន Changi។ អ្នកដំណើរទាំងអស់ទទួលបានអំណោយ យ៉ាងស្រស់ស្អាតពីក្រុមអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Vietjet ។ ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថានឹងបំពេញតាមតម្រូវការកើនឡើង នៃភ្ញៀវទេសចរឯកជន អ្នកដំណើរ អ្នកជំនួញ ក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្ម និងធ្វើសមាហរណកម្មក្នុងតំបន់។ 

នាឱកាសនេះផងដែរ ក្រុមហ៊ុន Vietjet បានធ្វើការផ្តល់ជូនពិសេសរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៧-២៨ ខែមេសា​ ឆ្នាំ ២០១៧ ដែលអនុវត្តសម្រាប់ផ្លូវហោះហើរថ្មីនេះ ដោយតម្លៃសំបុត្រ គឺមិនត្រូវបានគិតថ្លៃឡើយ។ ពេលវេលាសម្រាប់កក់គឺចាប់ពីម៉ោង ១២ ថ្ងៃត្រង់ (GMT+7) ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ រហូតដល់ម៉ោង ២៣:៥៩ (GMT+7) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងគេហទំព័រ www.vietjetair.com ហើយរយៈពេលធ្វើដំណើរគឺផ្តល់ជូនចាប់ពីថ្ងៃថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ (មិនគិតបញ្ចូលថ្ងៃឈប់សម្រាក)។

ជើងហោះហើរហាណូយ-សិង្ហបុរីគឺប្រតិបត្តិការជារៀងរាល់ថ្ងៃ ដោយក្នុងមួយជើងគឺមានរយៈពេល ២ ម៉ោង ៥៥ នាទី។ ជើងហោះហើរចេញពីហាណូយ គឺចាប់ផ្តើមហោះនៅម៉ោង ១០ (ម៉ោងក្នុងស្រុក) និងមកដល់សិង្ហបុរីនៅម៉ោង ១៣:៥៥នាទី (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រលប់មកវិញ គឺចាកចេញនៅម៉ោង ១៤:៥៥ និងចុះចតនៅហាណូយម៉ោង ១៦:៥០នាទី។

ពេលនេះអ្នកអាចធ្វើការកក់ សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីនេះរួមគ្នាជាមួយប្រូម៉ូស្សិនប្រចាំថ្ងៃរបស់ក្រុមហ៊ុនចាប់ពីម៉ោង ១២:០០ រហូតដល់ម៉ោង ១៤:០០ (GMT+7) ដោយចូលទៅកាន់គេហទំព័រ www.vietjetair.com (អាចប្រើជាមួយទូរសព្ទឆ្លាតវៃដោយចូលទៅកាន់ https://m.vietjetair.com) ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុន www.facebook.com/vietjetvietnam (លោកអ្នកគ្រាន់តែចុចប៊ូតុង “Booking”) ឬអាចទូរសព្ទទៅកាន់លេខ 19001886 ឬអញ្ជើញមកកាន់ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet នៅទូទាំងប្រទេស។ ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយជាមួយកាតឥណទាន និងកាតឥណពន្ធ Visa, MasterCard, JCB, KCP និង American Express និងកាត ATM ដែលចេញដោយធនាគារវៀតណាមទាំង ២៩ ដែលបានចុះបញ្ជីជាមួយនឹងសេវាកម្មធនាគារតាមអ៊ីនធើណេត។

ជាមួយនឹងសេវាកម្មគុណភាពខ្ពស់ និងការលក់សំបុត្រតម្លៃទាបពិសេស និងសំបុត្រថ្នាក់ចម្រុះជាច្រើន ក្រុមហ៊ុន VietJet ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏រីករាយអមជាមួយក្រុមការងារបម្រើលើយន្តហោះដ៏រួសរាយរាក់ទាក់ កៅអីអង្គុយដ៏មានផាសុកភាព អាហារក្តៅៗឈ្ងុយឆ្ងាញ់ និងកម្មវិធីសប្បាយៗពោរពេញដោយការភ្ញាក់ផ្អើល ដែលក្រុមហ៊ុនបានរៀបចំ ក្នុងអំឡុងពេលហោះហើរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]