ភ្នំពេញ៖ បន្ទាប់ពីអតីតតារាកំប្លែងជើងចាស់លោកតា ហ៊្វុយហ្សូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែជំងឺជាច្រើនមុខ ពេលនេះលោកតាក៏ត្រូវបានបញ្ជូនទៅវះកាត់នៅឯប្រទេសថៃឯណោះ។ នេះបើយោងតាមការឱ្យដឹងពីក្នុងហ្វេសប៊ុករបស់តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ចន ច័ន្ទលក្ខិណា។

ដោយកាលពីមួយម៉ោងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ឱ្យដឹងទាំងស្រុងនៅក្នុងហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ 

«បន្ទាប់ពីមានព័ត៌មានបញ្ជូនលោកតាហ៊្វុយហ្សូ ទៅវះកាត់នៅប្រទេសថៃ ព័ត៌មាននេះក៏បានផ្សព្វផ្សាយទៅដល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចក៏បានឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់វះកាត់ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយដល់បន្ទុកគ្រួសាររបស់លោកតាហ៊្វុយហ្សូ។ 

តំណាងឱ្យក្រុមគ្រួសារ ភរិយា កូន កូនស្រី របស់លោកតាហ៊្វុយហ្សូ សូមគោរពថ្លែងអំណរគុណ ដល់សម្តេច គតិព្រឹទ្ធបណ្ឌិត ដែលជាព្រះរស់ ដែលតែងតែជួយស្រោចស្រង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ 

សមាគមសូមគោរពថ្លែងអំណរគុណ ចំពោះចិត្តមេត្តាធម៌របស់សម្ដេច សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្ដេចព្រមទាំងក្រុមគ្រួសារជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦មេសាកន្លងទៅនេះ លោកតាហ៊្វុយហ្សូត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ទាន់ផងដែរ។ តែដោយសារតែធ្ងន់ធ្ងរពេក ក្រុមគ្រួសារបស់លោកតា ក៏សម្រេចចិត្ត បញ្ជូនទៅមន្ទីរពេទ្យថៃបន្តតែម្តង ហើយបើតាមកូនប្រុសលោកតា គឺលោក ស៊ូ វណ្ណៈ បានឱ្យដឹងថាការវះកាត់លើកនេះ ត្រូវចំណាយអស់ថវិកាជាច្រើន ដល់ទៅជាង៥ម៉ឺនដុល្លារអាមេរិកឯណោះ៕ 

សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
លោកតា ហ្វ៊ុយហ្សូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]