ភ្នំពេញ៖ បន្ទាប់ពីទទួលបានភាពជោគជ័យលើការសាងសង់ និងអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជាកន្លងមក ថ្មីៗនេះបុរី ថៃ ឈុនគ្រី បានចាប់ផ្តើមគម្រោងថ្មីទី៦ របស់ខ្លួនមួយបន្ថែមទៀតមានឈ្មោះថា ឌី អូលេន ស៊ីធី ដែលស្ថិតនៅភូមិ ត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទោះបីជាស្ថានភាពបច្ចុប្បន្នវិស័យនេះហាក់ដូចជាថមថយបន្តិចមែន ប៉ុន្តែភ្នាក់ងារវាយតម្លៃអចលនទ្រព្យបែរជាមានការកោតសរសើរចំពោះ បុរី ថៃ ឈុនគ្រី ក្នុងគម្រោងថ្មីនេះថា បានសម្រេចគោលដៅរបស់ខ្លួនលើសពីការរំពឹងទុកទៅវិញ ។ បើតាមការសន្និដ្ឋាននេះ ក៏ព្រោះតែទំនុកចិត្ត និង ភាពជឿជាក់អតិថិជន ដែលធ្លាប់ទទួលបានពីគម្រោងសំណង់មុនៗកន្លងមកទាំងគុណភាព ក៏ដូចជាទីតាំងល្អ ក្នុងក្រុង និងអាចប្រកបអាជីវកម្មបានផងដែរ ព្រមទាំងតម្លៃសមរម្យជាងគេបំផុត បើធៀបនឹងសំណង់ក្នុងទីតាំងក្បែរៗនោះ។

បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ចប់ដំណាក់កាលបុកគ្រឹះ ផ្ទះសរុបទាំង១២៦ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមហ៊ុនបានទទួលកក់អស់រហូតដល់ ៥០% ឯណោះ។ ម្យ៉ាងវិញទៀត ក៏ដោយសារ បុរី ថៃ ឈុនគ្រី ឌី អូលេន ស៊ីធី មានកម្មវិធីផ្តល់ជូនពិសេស ដែលមានការបញ្ចុះតម្លៃរហូតដល់១៥% សម្រាប់គ្រប់ផ្ទះទាំងអស់។

បើតាមសំដីរបស់លោក ឈន់ សកល ជាប្រធានគ្រប់គ្រងទូទៅ នៃគម្រោងនេះបានឲ្យដឹងថា៖ « បុរីយើងខ្ញុំបានបោះទុនវិនិយោគនៅលើទីតាំងនេះ (ទី១) ក៏ព្រោះតែយើងមើលឃើញថា នៅពេលខាងមុខដ៏ខ្លីតំបន់នេះនឹងក្លាយជាកន្លែងកម្សាន្ត និងធ្វើពាណិជ្ជកម្មដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ។ ជាក់ស្តែង យើងឃើញមានសាលា រៀនអន្តរជាតិ ផ្សារទំនើប Aeon Mall2 និង ធនាគារជាតិជាដើម។ល។ (ទី២) គឺទីតាំងដីនៃតំបន់នេះមានគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងល្អជាងតំបន់ដទៃទៀតក្នុងរាជធានីភ្នំពេញដូចគ្នា។ (ទី៣) គម្រោងដែលយើងបានដាក់លក់នេះ គឺសុទ្ធសឹងតែមានអ្នកជំនាញ និងមានបទពិសោធន៍ក្នុងការសាងសង់។ ជាក់ស្តែង ប្រភេទផ្ទះដែលអ្នកបានឃើញនេះ គឺគូសប្លង់ដោយអ្នកជំនាញទាំងនៅក្នុងស្រុក និងពីបរទេស។ (ទី៤) រាល់លំនៅដ្ឋានទាំងអស់របស់ បុរី ថៃ ឈុនគ្រី ត្រូវបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ទាំង ផ្នែកគុណភាព សោភ័ណភាព និងតម្លៃ ស្របតាមទំហំបច្ចេកទេស និងបទ ពិសោធន៍។

ចង់ដឹងពីមូលហេតុដែលបុរី ថៃ ឈុនគ្រី ឌី អូលេន ស៊ីធី មានអតិថិជនទិញច្រើន លើសពីការគ្រោងទុកនេះ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមនៅការិយាល័យលក់របស់បុរី ឬក៏តាមរយៈលេខទូរស័ព្ទ ០៩៩ ៩៨០ ០៨០ និង ០៩៣ ៣៦៦ ៦៦៣ ដើម្បីធ្វើការកក់ផ្ទះណាមួយដែលខ្លួនពេញចិត្តត្រឹមតែ $500 តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]