ជាក់ស្តែងការដែលអ្នកដាក់ដុំទឹកកកនៅលើកញ្ចឹងក ត្រង់កន្លែងដែលក និងក្បាលភ្ជាប់គ្នា មិនត្រឹមតែជួយព្យាបាល និងពង្រឹងរាងកាយបានប៉ុណ្ណោះទេ វាថែមទាំងមានប្រយោជន៍ដល់សុខភាពយ៉ាងច្រើនលើសលុប សឹងមិនជឿថែមទៀតផង។

គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តនេះជាក្បួនចិនបែបប្រពៃណី ដែលត្រូវបានគេហៅថា Feng Fu ផងដែរ។ 

អ្វីដែលអ្នកត្រូវធ្វើគឺ ដាក់ដុំទឹកកក លើចំណុចកញ្ចឹងក គល់សក់ ឲ្យបានរយៈពេល ២០ នាទី។ ដំបូងអ្នកនឹងមានអារម្មណ៍ថាត្រជាក់ ប៉ុន្តែ ១ នាទីក្រោយមកអ្នក នឹងមានអារម្មណ៍ថា វាប្រែជាក្តៅឧណ្ណៗវិញមិនខាន។

ការអនុវត្តបែបនេះជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយឲ្យអរម៉ូន Endophins (អរម៉ូនជួយឲ្យអារម្មណ៍រីករាយ) ក្នុងឈាមកើនឡើងប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវ អត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើន នឹកស្មានមិនដល់ថែមទៀត រួមមានដូចជា ៖

• ជួយពង្រឹងដល់ការរំលាយអាហារ

• ការពារជំងឺផ្តាសាយ (យ៉ាងហោចណាស់ លែងសូវញឹកញាប់ដូចមុន)

• គេងលក់ជាងមុន

• ជួយឲ្យដង្ហើម និងសរសៃឈាមបេះដូងដំណើរការប្រសើរឡើងជាងមុន

• លែងសូវឈឺក្បាល ឈឺសន្លាក់ និងឈឺធ្មេញ

• ការពារការឆ្លងមេរោគក្រពះពោះវៀន

• ការពារសុខភាពឆ្អឹងចុះខ្សោយ និងប្រព័ន្ធប្រសាទឲ្យល្អប្រសើរ

• ការពារការឡើងសម្ពាធឈាម សម្ពាធឈាមចុះទាប និងជំងឺរលាកសន្លាក់

• មិនមានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតឡើយ

• គ្មានជំងឺហឺត

• គ្មានសាច់ខ្លាញ់តាមភ្លៅ និងសាច់ថ្ពាល់គូទ

• ជួយទ្រទ្រង់ ការលើសទម្ងន់ និងបញ្ហាកង្វះអាហាររូបត្ថម្ភ

• ការពារជំងឺធ្លាក់ចិត្តចិត្ត បញ្ហាគេងមិនលក់ បញ្ហាស្រ្តេស និងជំងឺខាងស្មារតីអារម្មណ៍ផ្សេងទៀត

• ជួយសម្រួលវដ្តរដូវ ការពារករណីគ្មានកូន លិង្គមិនឡើងរឹង និងក្រពេញអង់ដូគ្រីនមនុស្ស

• ជួយឲ្យរាងកាយមានថាមពល និងប្រែជាមានតុល្យភាព ព្រមទាំងព្យាបាលរាងកាយអ្នកទាំងមូលតែម្តង។

*** គួរបញ្ជាក់ផងដែរ វិធីសាស្រ្តនេះ អាចបង្កជាផលប៉ះពាល់ទៅវិញ សម្រាប់អ្នកដែលមានជំងឺស្កន់ ជំងឺវិកលចរិត និងស្រ្តីមានផ្ទៃពោះ៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]