ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ពី​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ផ្ទុះ​ឡ​កំ​ដៅ​កុង​ប្លា​កេ​ក្នុង​រោងចក្រ ហ្លា​ញ ហ្វូ រីង ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែល​ជា​រោងចក្រ​ផលិត​ក្ដា​កុង​ប្លា​កេ បណ្ដាល​ឱ្យ​កម្មករ​ចំនួន​២​នាក់​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឡ​កំ​ដៅ​នេះ​ទី​១-​ឈ្មោះ រាំង ធី ភេទ ប្រុស មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​ទី​២-​ឈ្មោះ នាង នឿ​ន ភេទ​ប្រុស មាន​ទី​នៅ​ភូមិ​ព្រៃ​នប់​២ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សេ​តេ ចំណែកឯ​ឡ​កំ​ដៅ​ដែល​ផ្ទុះ​ឆេះ​នោះ​គឺ​គេ​បាន​ពន្លត់​រលត់​ជា​ស្ថាពរ ។ ចំពោះ​ករណី​នេះ​ដែរ​គេ​ពុំ​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]