បរទេស៖ អត្ថបទកន្លងទៅ ខ្មែរឡូតធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ទាក់ទងនឹងម៉ូតសម្លៀកបំពាក់បែបរហែក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។ ឥឡូវ ម៉ូតស្បែកជើងដ៏ចម្លែកមួយគូនេះ ក៏កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ជាការពិតណាស់ នៅពេលដែលយើងចំណាយប្រាក់ជាច្រើន ដើម្បីទិញទំនិញណាមួយនោះ យើងប្រាកដជាសង្ឃឹមថា នឹងទទួលបានរបស់ដែលមានគុណភាពល្អ និងមើលទៅស្អាតប្រណិត ដូច្នេះ គ្រប់គ្នានឹងច្រណែននឹងអ្នក ពិតមែនទេ?

បែបនេះ យើងក្រឡេកទៅមើលស្បែកជើងម៉ាកល្បីមួយគូនេះវិញ។ វាមានតម្លៃដល់ទៅ ១ ៩៨៥ ដុល្លារឯណោះ ហើយរូបរាង និងការច្នៃម៉ូតរបស់វាវិញ ពិតប្លែកភ្នែកតែម្តង ប៉ុន្តែមិនមែនប្លែកភ្នែកបែបស្អាតទេណា។

តាមរយៈវេបសាយ Acid Cow បានបង្ហាញឲ្យឃើញថា ស្បែកជើងមួយគូនេះ ត្រូវបានគេច្នៃម៉ូតឡើង ប្រៀបដូចជាត្រូវបានគេហែកស្បែករបស់វាចេញ ហើយបិតវាទៅវិញយ៉ាងអ៊ីចឹង។

សម្រាប់អ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរចំពោះម៉ូតស្បែកជើងមួយគូនេះ? សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]