តារាម៉ូដែលស្រី Ya Di គឺជាតារាស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់មួយរូប ដែលនាងគឺមានសញ្ជាតិចិនកាត់ថៃ ហើយមានកេត្តិរ៏ឈ្មោះល្បីល្បាញ ទាំងនៅក្នុងតំបន់ ក៏ដូចជា តាមបណ្តាញអិនធើណេតផងដែរ។

តារាស្រីរូបនេះគឺមកពីខេត្ត Yunnan ប្រទេសចិន ដែលនាងបានកើតនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៩៣ មានអាយុ ១៩ឆ្នាំ ហើយមានទំងន់ ៤៤គីឡូក្រាម និងកំពស់ ១ម៉ែត្រ ៧០សង់ទីម៉ែត្រ។ នាងមានឈ្មោះក្រៅពីរទៀត គឺ Atind ឬ Xia Ning និង Xia Ya Di គឺជាឈ្មោះពិតរបស់នាង ដែលអាចឲ្យប្រិយមិត្តរបស់នាង ហៅឈ្មោះមួយណាក៏បាន។ នាងគឺជាតារាល្បីវ័យក្មេងដ៏ស្រស់ស្អាត និងជាតារាស៊ិចស៊ីមួយរូបផងដែរ ហើយនាពេលថ្មីៗនេះ នាងបានបញ្ចេញអាល់ប៊ុមចុងក្រោយរបស់នាង ដែលធ្វើឲ្យប្រិយមិត្តរបស់នាង មានការភ្ញាក់ផ្អើល និងរំជួលចិត្តយ៉ាងខ្លាំង ដោយសារតែសម្រស់ដ៏ស្រស់ស្អាត រួមនឹងរាងដ៏តូចច្រឡឹង និងភាពស៊ិចស៊ីរបស់នាង។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាស្រីស្រស់ស្អាតវ័យក្មេងរូបនេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]