ថៃ៖ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រប៉ុន្មានថ្ងៃមុនកន្លងទៅនេះ តារាចម្រៀងប្រុសល្បីម្នាក់របស់ថៃ ដែលមានឈ្មោះថា Peet Peera បានជួបរឿងភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ ធ្វើឱ្យខ្លួនតក់ស្លុតយ៉ាងខ្លាំង។

លោកបានប្រាប់ថា ខណៈពេលដែលលោក និងបងប្រុសកំពុងតែបើកឡាននៅតាមផ្លូវ ស្រាប់តែបានប្រទះឃើញស្រីស្អាតស៊ិចស៊ីម្នាក់ ពាក់អាវក្នុងពណ៌ខ្មៅ ស្លៀកសំពត់ខ្លីពណ៌ស សាច់ក៏ស និងមិនបានពាក់ស្បែកជើងនោះទេ កំពុងតែឈរកណ្តាលផ្លូវ បក់ដៃហៅរថយន្តរបស់លោកឱ្យឈប់ ដោយនាងបានមកឈរជិតឡានយ៉ាងខ្លាំងមែនទែន។

ភ្លាមនោះលោកមិនបានឈប់ទេ ប៉ុន្តែបានងាកមើលក្រោយវិញ ក៏មិនបានឃើញនរណានោះឡើយ។ ពេលនោះទើបលោកដឹងថា ត្រូវខ្មោចលងទាំងស្រស់ៗតែម្តង រហូតបងប្រុសរបស់លោក Peet Peera ភ័យតក់ស្លុតយ៉ាងខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង។

លោក Peet Peera ក៏បានប្រាប់បន្ថែមថា នេះសំណាងហើយដែលលោកបើកឡានយឺតត្រឹមកុងទ័រ៦០ប៉ុណ្ណោះ បើមិនដូច្នោះទេច្បាស់ជាអាចមានគ្រោះថ្នាក់មិនខានដោយសារតែខ្មោចស្រីស៊ិចស៊ីម្នាក់នេះ។ កុំចេះតែហ៊ាន បើកឡានពេលយប់គឺបែបនេះ ធ្វើឱ្យជួបស្រស់តែម្តង៕

ទស្សនាវីដេអូខាងក្រោម៖

លោក Peet Peera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]