ថៃ៖ បើទោះជា Aum Patcharapa ចូលប្រឡូកក្នុងវិស័យសិល្បៈ យូរឆ្នាំប៉ុណ្ណាក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់នាង នៅតែល្បីល្បាញ និងជាប់ឈ្មោះ ជាកំពូលតារាសម្តែងស្រី លំដាប់ប្រទេសដដែល។

មិនតែប៉ុណ្ណោះ ការងារសិល្បៈរបស់នាង ក៏នៅតែមានសន្ទុះជាប់ជានិច្ច មិនថាថតសម្តែងខ្សែភាពយន្ត រឿងភាគ និងថតផ្សព្វផ្សាយ ពាណិជ្ជកម្មជាដើម។

ជាក់ស្តែងកាលពីយប់មិញ តារាស្រីរូបនេះ បានបង្ហាញនូវស្ពតថ្មីមួយ ដែលវាពិតជាប្លែកជាងសព្វដង ដោយនាងបានតុបតែង និងស្លៀកពាក់ យ៉ាងស៊ិចស៊ីមិនធម្មតា ធ្វើឲ្យអ្នកទស្សនា ភ្លឹកនឹងសម្រស់ដ៏សែនស្រស់របស់នាង។

ចំពោះវីដេអូស្ពតមួយនោះ ជាស្ពតទាក់ទងនឹង ទឹកក្រអូបបោកសម្លៀកបំពាក់ ដែលមានការទាក់ទាញយ៉ាងខ្លាំង ដោយសារតែ មានវត្តមានកំពូលតារាស្រី Aum Patcharapa ថតសម្តែង បែបស្ទាយរោលរាល ជាមួយនឹងសម្លៀកបំពាក់ពណ៌សសែនស្តើង៕

តោះកុំឲ្យរង់ចាំយូរ ទស្សនា ស្ពតថ្មីរបស់នាង Aum Patcharapa ថាពិតជាដុតអារម្មណ៍អ្នកមើលប៉ុណ្ណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]