ភ្នំពេញ៖ ក្រុមហ៊ុនអ៊ិនធឺណិតថ្មីបំផុតរបស់ប្រទេសកម្ពុជា គឺ ធូដេ ខំម្ញូនីខេសិន ដែលមានឈ្មោះហៅកាត់ថា “TODAY ISP” បានដាក់បញ្ចូលជម្រើស ៤ភាសា ក្នុងគេហទំព័ររបស់ខ្លួន រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស ចិន និងកូរ៉េ។

ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺស្របពេលដែលមានការអភិវឌ្ឍផ្នែកសេវាកម្មដ៏រឹងមាំ ក្នុងនោះក្រុមហ៊ុន បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធដំណោះស្រាយបញ្ហាស្វ័យប្រវត្តិ ដែលជាភាសាអង់គ្លេសហៅថា “Automated Helpdesk System” ដែលវាជាប្រវត្តិសាស្ត្រដំបូងនៅ កម្ពុជា។

តាមរយៈគេហទំព័រដែលបកប្រែច្រើនភាសានេះ TODAY ISP នឹងព្យាយាមពង្រីកបណ្តាញគ្របដណ្តប់ឲ្យដល់តាមជាយក្រុង និងតាមខេត្តសំខាន់ៗមួយចំនួន។

បន្ថែមពីលើការយកចិត្តទុកដាក់លើបច្ចេកទេស និងសេវាកម្ម ក្រុមហ៊ុនក៏បានរួមចំណែក ក្នុងការគាំទ្រវិស័យអប់រំ ដោយមានយុទ្ធនាការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃ ដល់វិទ្យាល័យរដ្ឋ ចំនួន ៧ រួចមកហើយ។ ក្នុងនោះ វិទ្យាល័យ ចំនួន ៦ មានទីតាំងក្នុងក្រុងភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យ ជាស៊ីម សាមគ្គី និង វិទ្យាល័យមួយផ្សេងទៀត ស្ថិតក្នុងក្រុងសៀមរាប គឺ វិទ្យាល័យ អង្គរ។

គួរបញ្ជាក់ផងដែរថា ក្រោយការចាប់ផ្តើមផ្តល់សេវាអ៊ិនធឺណិតរយៈពេលជិតមួយឆ្នាំមកនេះ TODAY ISP ទទួលបានការចាប់អារម្មណ៍ និងគាំទ្រចំពោះចក្ខុវិស័យថ្មី ផ្តោតសំខាន់លើការផ្តល់ជូនដំណោះស្រាយបច្ចេកទេសល្អ និងទាន់ពេលជូនអតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញអ៊ុបទិកក្រោមដី និងកំពុងផ្តល់សេវាកម្មក្នុងទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងសៀមរាប។ ប្រសិនបើអតិថិជនដែលកំពុងជួបប្រទះបញ្ហាអ៊ិនធឺណិត អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន TODAY ISP តាមរយៈទូរស័ព្ទលេខ 087 21 55 77 ឬ 023 21 55 77 និងគេហទំព័រ www.today.com.kh ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]