ជាក់ស្តែង ប្រសិនបើចង់ពូកែខាងតុបតែងមុខ គឺទាល់តែអនុវត្តញឹកញាប់ ឬអាចនិយាយថា ផាត់មុខជារៀងរាល់ថ្ងៃតែម្តង។

ប៉ុន្តែជាក់ស្តែង មិនចាំបាច់បារម្ភទេ ពីព្រោះអ្នកក៏អាចចេះតុបតែងមុខ បានដូចជាអ្នកជំនាញបានផងដែរ ដោយគ្រាន់តែអនុវត្តន៍តាមតិចនិកងាយៗ ដូចខាងក្រោមនេះ ៖

១. ផាត់ម្សៅទ្រនាប់ ឲ្យត្រូវនឹងទម្រង់មុខ

ចង់តុបតែងមុខស្អាត អ្នកត្រូវតែលាបម្សៅទ្រនាប់ ឲ្យបានត្រឹមត្រូវតាមទម្រង់មុខ ពីព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ថ្មីមួយទៀតបាន។ អ្នកអាចពិនិត្យមើលទម្រង់មុខរបស់អ្នក រួចស្វែងយល់ពីរបៀបលាបម្សៅទ្រនាប់ តាមរយៈរូបភាពខាងក្រោមនេះ។ 

២. របៀបគូសទម្រង់ចិញ្ចើម

អ្នកត្រូវចាំពីរចំណុចនេះ រាល់ពេលគូសទម្រង់ចិញ្ចើមម្តងៗ ៖

• ទទឹងចញ្ចើមរបស់អ្នក គួរតែស្មើនឹងកម្រាស់ទទឹងបបូរមាត់ ខាងលើរបស់អ្នក។ អ្នកមានភ្នែកធំ ត្រូវគូសឲ្យក្រាស់បន្តិច ប៉ុន្តែសម្រាប់អ្នកមានភ្នែកតូចៗ ត្រូវចៀសវាងគូសចិញ្ចើមក្រាស់ ពីព្រោះវាធ្វើឲ្យភ្នែកអ្នកមើលទៅកាន់តែតូច។

• ពិនិត្យមើលគំលាត រវាងចិញ្ចើមនិងភ្នែករបស់អ្នកផង។ ប្រសិនបើចិញ្ចើម នៅខ្ពស់ពីភ្នែកពេក អ្នកគួរតែគូសឲ្យក្រាស់បន្តិច រីឯចិញ្ចើម ដែលនៅគៀកនឹងភ្នែក ត្រូវគូសឲ្យស្តើង បើមិនដូច្នោះទេ អ្នកនឹងមើលទៅដូចជា ចងចិញ្ចើមដាក់គេឯងយ៉ាងអ៊ីចឹង។ 

៣. របៀបគូស Eyeliner ត្រង់ភ្នែក

អ្នកអាចព្យាយាមគូសបន្ទាត់មួយ នៅចុងកន្ទុយភ្នែក ដូចនៅក្នុងរូបភាពខាងក្រោម។ ឬបើមិនដូច្នោះទេ អ្នកអាចគូសស្នាមចុចៗ ២ ឬ ៣ ចំណុចនៅនឹងកន្ទុយភ្នែក រួចគូសភ្ជាប់តាមក្រោយក៏បាន។ 

៤. ជាក់ស្តែង អ្នកអាចប្រើ “ស្លាបព្រា” និង “សម” ក៏បាន

នេះជាតិចនិក ដែលអាចទទួលបានកន្ទុយភ្នែកស្អាត បានយ៉ាងងាយបំផុត។ 

៥. ជាងនេះទៅទៀត អ្នកអាចប្រើកាតរឹងមកគូសក៏បាន

កាតធនាគារ ឬកាតនាមប័ណ្ណរបស់អ្នក អាចមកបកប្រើសម្រាប់ផាត់ និងគូសភ្នែកបានយ៉ាងស្រស់ស្អាត ក្នុងករណី អ្នកចង់បានកន្ទុយភ្នែកស្មើត្រង់។ 

៦. ឬ ប្រើស្កុត ក៏បានដែរ

សម្រាប់អ្នកដែលខ្ជិលប្រើប្រាស់របស់របរខាងលើ អ្នកអាចយកស្កុតមកបិទ នៅពីក្រោយកន្ទុយភ្នែក (ដូចក្នុងរូប) រួចធ្វើការគូសភ្នែក ជាការស្រេច។ 

៧. របៀបធ្វើឲ្យរោមភ្នែក ងរបានរយៈយូរ គឺដាក់កម្តៅប្រដាប់ពត់រោមភ្នែក ដោយម៉ាស៊ីនផ្លុំសក់ រួចយកទៅពត់រោមភ្នែក ជាការស្រេច

៨. ជូតសម្អាតម៉ាស្ការ៉ា ដែលជាប់កកច្រើនចេញសិន សឹមយកវាមកលាប ដើម្បីការពារកុំឲ្យជាប់កកដុំៗ ប្រតេកប្រតាក នៅនឹងរោមភ្នែក

៩. តិចនិកជួយឲ្យបបូរមាត់ មើលទៅពេញ និងក្រាស់ជាងមុន

អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែយកម្សៅទ្រនាប់ពណ៌ស មកគូស ឬលាបបបូរមាត់ រួចលាបក្រែមពីលើ ជាការស្រេច៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]