ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលត្រូវបានគេស្គាល់ថា ជាតារាស្រីជើងចាស់វស្សា នាពេលកន្លងមកនេះកេរ្ដិ៍ឈ្មោះរបស់អ្នកនាង ហាក់ដូចជាឡើងស្រឺតៗ គួរឲ្យកត់សំគាល់ ខណៈដែលការរកស៊ីក៏មិនអន់ដែរ។

ក៏ដូចជាកាលពីម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា រួមនិងអនាគតស្វាមីលោក ហេង ឡុង បានទៅសួរសុខទុក្ខ និងមើលថែប្អូនស្រីអ្នកនាង ដែលទើបតែសម្រាលបានកូនប្រុសនៅឯមន្ទីរពេទ្យ តែអ្វីដែលផ្អែមល្ហែមនោះ គឺ លោក ហេង ឡុង ក៏ចង់បានកូនម្នាក់នៅក្នុងឆ្នាំរកា នេះផងដែរ ប៉ុន្ដែត្រូវបានអ្នកនាងបដិសេធ។ ដោយនៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរជាសារភ្ជាប់ជាមួយនិងរូបភាពមួយសន្លឹកយ៉ាងក្បោះក្បាយថា៖ 

« យី ហ៊ាឡុង មកមើលក្មួយបែរជាមកទៀរចង់បានកូនដែរ សុទ្ធតែថាចង់បានកូនឆ្នាំរកា ជប់សិល៍មែន នឹកថាចង់បានភ្លាម ណ្ហើយបញ្ឈប់គំនិតនេះភ្លាម នៅមានភារះជាបង ជាបង្គោល ច្រើនណាស់ ចុងឆ្នាំត្រវរៀបការស្រីពៅហើយ បងៗចាប់ផ្តើមវិលមុខត្រៀមហត់ទៀតហើយ ការងារសាឡន ការងារថតកុន ការងារសមាគមន៍ ការងារសង្គមផ្សេងទៀត ការងារសំរាប់ជួយក្រុមគ្រួសារ ត្រូវរៀបចំទុកដាក់អោយប្អូនៗមានគ្រួសារអោយអស់សិន»។

សម្រាប់សារមួយនេះ ត្រូវបានមិត្ដនៅក្នុងហ្វេសប៊ុកអ្នកនាង នាំគ្នាសួរដេញដោលថា តើពេលណាអ្នកទាំងពីររៀបការ? គួរតែឆាប់យកកូនទៅ ជាដើម៕

រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមគ្រួសារ
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា