អេស្ប៉ាញ៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Neymar គឺជាកីឡាករម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានបច្ចេកទេសលេងបាល់តាំងពីកំណើត និងកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកស្នេហាវិស័យបាល់ទាត់ផងដែរ។

ថ្មីៗនេះកីឡាករជម្រើសជាតិប្រេស៊ីល បានផុសនូវវីដេអូមួយក្នុងបណ្ដាញសង្គម Instargram ដោយបានបង្ហាញនូវសកម្មភាពត្រិះបាល់ដោយប្រើក្បាច់ ដែលជាទូទៅត្រូវបានគេហៅថា Free Styles ប៉ុន្ដែការត្រិះនេះ មិនប្រកបទៅដោយភាពរលូនឡើយ។

ក្នុងវីដេអូ គេសង្កេតឃើញថា Neymar បានត្រិះបាល់ដោយយកជើងគ្រវី ប៉ុន្ដែរូបគេបានជាន់បាល់ក្រឡាច់ ដែលបណ្ដាលឲ្យដួលនៅលើទីលាន។ មិត្ដរបស់គេដែលបានកាន់កាមេរ៉ាថត មិនបានជួយអ្វីនោះទេ ពោលបែរជាអស់សំណើចទៅនឹងអ្វីដែល Neymar បានធើ្វទៅវិញ  តែយ៉ាងណាក៏ដោយ ការភ្លាត់ស្នៀតលើកនេះ មិនបង្កឲ្យមានរបួសអ្វីនោះទេ។  

គួរបញ្ជាក់ផងដែរថា Neymar ត្រូវអវត្ដមានមិនបានជួយក្រុម Barcelona ចំនួន៣ប្រកួត ខណៈដែលការប្រកួតដ៏ធំទល់នឹង Real Madrid ដែលបានយកឈ្នះ ២-៣ គឺកីឡាកររូបនេះ មិនបានជួយក្រុមនោះទេ។

Neymar នឹងវិលមកជួយក្រុមបានវិញនៅពេលដែល Barcelona ស្វាគមន៍ក្រុម Espanyol នៅយប់ថៃ្ងអាទិត្យនេះ៕  

ចង់ដឹងថាតើ Neymar ត្រិះបាល់បែបណាបានដួលទៅវិញ សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]