អង់គ្លេស៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League សប្ដាហ៍ទី៣៣ រវាងក្រុមធំៗ២ គឺក្រុម Manchester City នឹង Manchester United បានបញ្ចប់ទៅដោយលទ្ធផល ០-០ ។

ការប្រកួតរវាងក្រុមទាំង២ ពិតជាមានភាពស្វិតស្វាញមែនទែន ដោយក្នុងតង់ទី១ ក្រុមទាំងពីរ មានឱកាសរៀងខ្លួន តែធើ្វអ្វីគ្នាមិនបានសម្រេច ដែលធើ្វឲ្យចប់តង់ទី១ ក្រុមទាំងពីររក្សាលទ្ធផល ០-០។

ចួលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធដល់ក្រុមភ្ញៀវខ្លាំង ដោយគ្រប់គ្រងបាល់រហូតដល់ទៅជាង៧០% ខណៈដែលកីឡាកររបស់ Man City ស៊ុតម្ដងហើយ ម្ដងទៀត តែមិនបានសម្រេច។ រហូតមកដល់នៅនាទី៨៤ ខែ្សបម្រើរបស់ Manchester United កីឡាករ Marouane Fellaini ទទួលបានកាតក្រហម ក្រោយបង្ករជម្លោះជាមួយខែ្សប្រយុទ្ធរបស់ Man City គឺកីឡាករ Sergio Aguero ស្របពេលដែលក្រុមទាំង២ ពុំអាចស៊ុតបញ្ចួលទីគ្នាបាននោះឡើយ ធើ្វឲ្យចប់ការប្រកួតក្រុមនៃត្រកួល Manchester ចែកគ្នាម្នាក់១ពិន្ទុ ក្នុងលទ្ធផល ០-០។

ក្រោយការប្រកួតនេះ Manchester City មាន ៦៥ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ចំនែកឯ  Manchester United ស្ថិតក្នុងលេខ៥ មាន៦៤ពិន្ទុ ខណៈក្រុមទាំង២ នៅសល់៥ប្រកួតទៀត ដើម្បីកាត់សេចក្ដីថា តើក្រុមណាអាចជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤៕  

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]