ភ្នំពេញ៖ ដំណឹងនៃការស្លាប់ របស់ភរិយា តារាចម្រៀង រិន សាវ៉េត បានធ្វើឲ្យមហាជន មានការរំជួលចិត្តយ៉ាងខ្លាំង។ ប៉ុន្តែក្នុងនោះ ក៏មានមនុស្សភាគច្រើន បានចាប់អារម្មណ៍ដែរថា  តារាចម្រៀងល្បីៗ ឬក៏ក្រុមការងារ នៅក្នុងផលិតកម្ម រស្មីហង្សមាស ហាក់ដូចជា ស្ងប់ស្ងាត់ ដូចជាមិនមានអ្នកណា ទៅចូលរួមពិធីបុណ្យសព ប្រពន្ធរិន សាវ៉េតសោះ។

ដោយមិនអាចទ្រាំមើល នូវមតិភាគច្រើន ដែលធ្វើការរិះគន់ថា តារាល្បីៗ ក្នុងផលិតកម្ម មិនទៅចូលរួម កាលពីមួយម៉ោងមុននេះ កញ្ញា សុគន្ធ និសា ក៏បានសរសេរសារមួយ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដើម្បីបកស្រាយផងដែរ។

ក្នុងនោះ រូបនាង បានសរសេរសារថា «ហ៊ឹមមមមម មុននឹងរិះគុណសូមមើលឲ្យច្បាស់សិនទៅ ពិធីការ ជប់លៀង គឺគេបានធ្វើការកំណត់ទុកមុនបាន ដូច្នេះម្នាក់ៗគេបានត្រៀមលក្ខណះដើម្បីចូលរួម ប៉ុន្តែដោយទ្បែកការស្លាប់ គឺម្នាក់ៗមិនអាចកំណត់ទុកមុនបានទេដូច្នេះម្នាក់ៗគេក៏មិនបានត្រៀមចិត្តដែរ ភ្លាមៗចឹងគ្មានអ្នកណាគេដឹងមុនទេ ហើយណាមួយបើពេលរវល់ថតគឺទុកទូរស័ព្ទចោល ដោយមិនបានបើកមើលហ្វេសបុក ហើយក៏មិនបានឃើញព័ត៌មានដែរ ខណៈពេលនោះម្នាក់គាត់រវល់ទៅសម្តែងនៅឆ្ងាយ នៅក្រៅប្រទេស ហើយខ្លះទៀតក៏គេរវល់ដោយមិនអាចទុកការងារចោលបានទេ ព្រោះជាការទទួលខុសត្រូវលើកិច្ចការផ្ទាល់ខ្លួនប៉ុន្តែពួកយើងក៏មិនបានទុកគាត់ចោលដែរ ម្នាក់ក៏បានផ្ញើលុយដើម្បីចូលបុណ្យសិន លុះដល់ប្រាំពីរថ្ងៃ រឺក៏ក្នុងចន្លោះថ្ងៃណាមួយនៃពិធីបុណ្យ ពួកយើងនឹងឆ្លៀតទៅចូលរួមឲ្យបាន។

និយាយដោយត្រង់ចុះ ខ្ញុំក៏ធ្លាប់បានធ្វើការរៃអង្គាសពីសប្បុរសជននៅក្រៅប្រទេសខ្លះដើម្បីជួយដល់គាត់បានខ្លះដែរ ថ្វីត្បិតតែមិនច្រើន តែក៏ជាទឹកចិត្តមួយកើតចេញពីការរាប់អានគ្នាកន្លងមក ប៉ុន្តែខ្ញុំយល់ថាការជួយនេះដោយទឹកចិត្តស្មោះ គឺមិនចង់ឲ្យគាត់អរគុណដោយការបង្ហោះក្នុងហ្វេសប៊ុក អីទេ សំខាន់ឲ្យតែបានជួយឲ្យគាត់ បានធូរស្រាលបន្តិចទៅគឺបានហើយ ហើយខ្ញុំជឿថាខាងតារាសិល្បៈប្រចាំផលិតកម្មក្រុមហ៊ុន នឹងខាងក្រុមហ៊ុនគេបានជួយគាត់ដូចគ្នាដែរ តែគេមិនបង្ហោះរូបភាពនោះទេ ព្រោះ គិតថាវាមិនសំខាន់រឿងបង្ហោះឲ្យឃើញនោះទេ រឺក៏ចាំតែបង្ហោះរូបទើបបងប្អូនដឹងមែនទេ? សូមកុំដាក់ទោសគេដោយការដែលយើងមិនបានដឹងពីគេច្បាស់អី សូមមើលឲ្យជាក់សឹមញាក់ចិញ្ចើម។ អញ្ចឹងសូមបងប្អូនមេត្តាកុំអាលថាឲ្យពួកយើងអី ទង្វើសប្បុរសធម៌ខ្លះពួកយើងខ្ញុំធ្វើដោយមិនបានបង្ហាញតាមហ្វេសប៊ុកអីទេ សូមអគុណនឹងសូមជូនពរឲ្យ បងប្អូនបានសុខសប្បាយទាំងគ្នា ហើយក៏សូមអភ័យទោសទុកជាមុនបើសិនជាអ្វីដែលខ្ញុំ សរសេរនេះបងប្អូនមិនពេញចិត្តឬឺក៏ទាស់ខុសអី»៕ 

សាររបស់ តារាចម្រៀងស្រី សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា