ជប៉ុន៖ កាលពីម្សិលមិញនេះ កូនប្រុសសង្ហាៗទាំងបីនាក់ របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញ លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុន្នីវណ្ណ សុវត្ថិ សិរីវុធ និងសុវត្ថិ មុន្នីនាគ បានចេញទៅប្រទេសជប៉ុនស្ងាត់ៗ ដោយមិនបានផុសរូបភាពអ្វីមួយសន្លឹកសោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ឱ្យអ្នកគាំទ្របានដឹងនោះឡើយ។

ប៉ុន្តែតាមរយៈហ្វេសប៊ុកមួយរបស់សាច់ញាតិ លោក ព្រាប សុវត្ថិ ក៏បានឱ្យដឹងថាកម្លោះសង្ហាទាំងបីបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលដល់ទៅជាង១០ថ្ងៃឯណោះ។ ការធ្វើដំណើរចេញទៅប្រទេសជប៉ុន លើកនេះក៏មានក្រុមការងារចេញទៅជាមួយគ្នាជាច្រើននាក់ផងដែរ ហើយពួកគេម្នាក់ៗគឺពិតជាមានភាពរីករាយយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះក៏មានការជូនពរជាច្រើនហូរហែ ពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ សូមឱ្យពួកគេទាំងអស់គ្នា ធ្វើដំណើរតាមផ្លូវប្រកបទៅដោយសុខសុវត្ថិភាព គ្រប់ពេលវេលា៕ 

ទស្សនារូបភាពស្អាតៗរបស់ពួកគេ នៅព្រលានយន្តហោះមុនចេញដំណើរតាមប្រទេសជប៉ុនទាំងអស់គ្នា៖

សុវត្ថិ មុន្នីវណ្ណ, សុវត្ថិ សិរីវុធ និងសុវត្ថិ មុន្នីនាគ
សុវត្ថិ មុន្នីវណ្ណ និងលោកព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ