ជួនកាលអ្នកឃើញសម្លៀកបំពាក់ដែលតាំងនៅក្នុងហាង មានភាពស្រស់ស្អាតណាស់ ប៉ុន្តែនៅពេលសាកល្បងយកមកស្លៀក បែរជាមានអារម្មណ៍ថា មិនសមអ្វីបន្តិចសោះ។ នេះក៏ដោយសារសម្លៀកបំពាក់ខ្លះ មិនសមជាមួយនឹងប្រភេទរូបរាងរបស់អ្នកនោះទេ។

ចង់ដឹងថារូបរាងអ្នក ស្លៀកពាក់បែបណាទើបសក្តិសមនោះ សូមតាមដានអត្ថបទខាងក្រោមទាំងអស់គ្នា ៖

១. អ្នកមានរាងដូចផ្លែប៉ោម (រីកលើ តូចក្រោម)

• អ្នកគួរជ្រើសរើស រូបឬអាវ ដែលរំភាយពីក្រោមដើមទ្រូងចុះ មានកស្រួច ឬរូបខ្លីក្រវ៉ាត់ចង្កេះ ឬរូបរាងដូចអក្សរ A ក៏បាន។

• ចៀសវាងអាវក្រៅរឹបរាងសាច់ក្រណាត់ អាវរងាររលុងៗ ឬអាវមានជីពសំពីងសំពោងច្រើន  និងងាកមកជ្រើសរើសអាវបែបសារូរំភាយៗ  ឬអាវវែងដូចរ៉ូបក៏បាន។

• ចៀសវាងខោខូវប៊យរឹបរាង  និងខោរឹបជាមួយអាវខ្លី។  ជម្រើសល្អបំផុតសម្រាប់អ្នកគឺខោជើងប៉ាត់។

• សម្រាប់ការប្រើខ្សែក្រវ៉ាត់ អ្នកគួរដាក់នៅពីក្រោមដើមទ្រូង ដើម្បីជួយឲ្យអ្នក មើលទៅមានចង្កេះមានរាងស្អាតជាងមុន។

 ២. អ្នកមានរាង ដូចផ្លែសារី (តូចលើ រីកក្រោម)

• អ្នកត្រូវចេះតុបតែងស្មា ឲ្យមើលទៅធំ និងស្មើ ដោយប្រើកន្សែងបង់ក  និងខ្សែក មានពណ៌ចម្រុះ។

• អ្នកគួរជ្រើសរើស រ៉ូប  ឬអាវដែលមានក្រឡា  ឬផ្កាតុបតែងច្រើន ព្រមទាំងមានដៃគ្របស្មា  ឬដៃប៉ោងផងទើបជាការប្រសើរ។

• ចៀសវាងខោរឹប ខោត្រឹមជង្គង់ សំពត់ខ្លី  និងសំពត់ស្វារ៉េ  និងងាកមកជ្រើសរើស ខោកាត់ធម្មតា  ឬសំពត់ដូចអក្សរ A ក៏បាន។

• ជាពិសេសជ្រើសរើសពណ៌ខោ  ឬសំពត់ដិតៗជាមួយអាវពណ៌ភ្លឺ និងស្រាល ទើបជាការប្រសើរ។

៣. អ្នកមានរាង ត្រង់ស្មើ (គ្មានចង្កេះ គ្មានរាង) 

• ជ្រើសរើសរ៉ូបដែលមានរំភាយមួយកំណាត់ខាងក្រោម  ព្រមទាំងដាក់ខ្សែក្រវ៉ាត់ ជួយឲ្យមើលឃើញចង្កេះផងទើបសក្តិសម

• ពាក់អាវប្រវែងត្រឹមត្រគាក ព្រមទាំងមានរំភាយតាមស្មា និងខ្លួនផងក៏កាន់តែល្អ

• ជ្រើសរើសអាវក្នុង ដែលជួយលើកដើមទ្រូង ដើម្បីឲ្យឃើញរាងចង្កេះខ្លះ

• ជាពិសេស អ្នកអាចជ្រើសរើសអាវក្រៅ អាវយឺត និងរ៉ូប មានចង្កេះផាយ ដើម្បីឲ្យមានរាង និងស្រស់ស្អាតខ្លាំង។

៣. អ្នកមានរាងចង្កេះអង្រ្កង 

• អ្នកត្រូវចេះជ្រើសរើស សម្លៀកបំពាក់រឹបៗ ដែលបង្កើនភាពទាក់ទាញ ត្រង់ត្រគាកឲ្យបានកាន់តែខ្លាំង

• ចៀសវាងខោអាវធំៗ  រលុងៗ  ពីព្រោះវាបិទបាំងរាងកាយដ៏ស៊ិចស៊ីរបស់អ្នក

• អ្នកត្រូវជ្រើសរើស អាវទ្រនាប់ឲ្យបានត្រឹមត្រូវផង  ពីព្រោះអាវក្នុងប្រភេទអត់ដៃ ឬបែបសាច់ក្រណាត់គ្មានឆ្អឹង  អាចធ្វើឲ្យដើមទ្រូងអ្នកមើលទៅធ្លាក់ មិនស៊ីជាមួយរាងឡើយ

• អាវ ឬរ៉ូបមានកស្រួច ព្រមទាំងសំពត់ និងអាវរឹបរាង សុទ្ធតែជាជម្រើសល្អបំផុត សម្រាប់អ្នកមានរាងស្អាតបែបនេះ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]