ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន អ៊ឹមប្រេស សឺវីស ខូ អិលធីឌី ( Cambodian Impress Service Co. Ltd, CIS) បានដាក់សម្ពោធជាផ្លូវការនូវសេវាកម្ម ប្រព័ន្ធSoftware ជំនួយផ្នែកគណនេយ្យ និងប្រព័ន្ធពន្ធដារដំបូងបង្អស់នៅកម្ពុជា គឺ EZ★CASS - Ver.2.0.0 (https://ezcass.com/) ចាប់ពីថ្ងៃនេះតទៅ។

EZ★CASS (https://ezcass.com/) គឺជាប្រព័ន្ធ Software គណនេយ្យ និងពន្ធដារដែលអាចជួយដល់ការងារប្រព័ន្ធពន្ធដារ ក្នុងប្រទេសកម្ពុជា។ ប្រជាជនទាំងអស់អាចរៀបចំ គណនេយ្យ និងលិខិតប្រកាសពន្ធបានយ៉ាងងាយស្រួល ទោះបីជាពុំមានចំណេះដឹងជំនាញក៏ដោយ។

លោក រីសាតូ អែនដូ (Risato Ando) ជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន CIS បានឲ្យដឹងថា បច្ចុប្បន្នពន្ធដារក្នុងប្រទេសកម្ពុជា មានភាពស្មុគស្មាញ និងបញ្ហាច្រើន ព្រមទាំងគ្មានគន្លឹះអ្វីឆ្លើយតប។  អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនលោកចាប់ផ្តើមបង្កើតនូវប្រព័ន្ធ EZ★CASS (https://ezcass.com/) នេះឡើង ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ។

ប្រព័ន្ធ Software EZ★CASS (https://ezcass.com/) អាចផ្តល់ឲ្យអ្នកប្រើប្រាស់៖

(១) បង្កើត លិខិតពន្ធគ្រប់ទម្រង់ទាំងអស់ដោយស្វ័យប្រវត្តិ

(២) បង្កើត Cashbook សម្រាប់ជួយដល់ការគ្រប់គ្រងសាច់ប្រាក់ទ្វេដងដោយស្វ័យប្រវត្តិ

(៣) ជួយដោះស្រាយ គណនេយ្យ និងលិខិតពន្ធប្រចាំឆ្នាំ

(៤) អ្នកប្រើប្រាស់ប្រព័ន្ធនេះ ដោយឥតគិតថ្លៃរយៈពេល ១ខែ គិតចាប់ពីថ្ងៃចុះឈ្មោះ

លើសពីនេះ ប្រព័ន្ធ Software EZ★CASS មាន ៥ ភាសា គឺ ខ្មែរ អង់គ្លេស ចិន កូរ៉េ និងជប៉ុន។ 

តារាងតម្លៃ៖ 

សម្រាប់ Small Tax Payer Storage 1 GB តម្លៃត្រឹមតែ ៩០ ដុល្លារ ក្នុង១ខែ ហើយ ៩០០ ដុល្លារ ក្នុងមួយឆ្នាំ។

សម្រាប់ Mediam Tax Payer Storage 1GB តម្លៃត្រឹមតែ ១៨០ ដុល្លារ ក្នុង១ខែ ហើយ ១៨០០ ដុល្លារ ក្នុងមួយឆ្នាំ។

សម្រាប់ Add License Storage 1 GB តម្លៃត្រឹមតែ ៩០ ដុល្លារ ក្នុង១ខែ ហើយ ៩០០ ដុល្លារ ក្នុងមួយឆ្នាំ។

ព័ត៌មានលម្អិតអំពី EZ★CASS សូមទស្សនាវីដេអូខាងក្រោម៖

EZ★CASS (https://ezcass.com/) មានលក្ខណៈពិសេសៗដូចជា៖

(១) ការបញ្ចូលទិន្នន័យ គឺ យើងអាចប្រើប្រាស់កុំព្យូទ័រ រីស្មាតហ្វូនដើម្បីទូទាត់ ប្រាក់ចំណូល និងចំណាយយ៉ាងងាយស្រួល

(២) គណនីប្រចាំឆ្នាំនឹងត្រូវបានបង្កើតឡើងដោយស្វ័យប្រវតិ្ត ហើយគណនីប្រចាំថ្ងៃត្រូវបានរក្សាទុកបានរយៈពេល ១០ឆ្នាំ

(៣) ការទាញយកឯកសារ គឺយើងគ្រាន់តែចុចបូតុងតែមួយប៉ុណ្ណោះ នឹងទទួលបាន ឯកសារពន្ធត្រឹមត្រូវដែលចេញពីវិក័យប័ត្រ ឬប័ណ្ណទទួលប្រាក់ផ្សេងៗភ្ជាប់ជាមួយឯកសារពន្ធ

(៤) EZ★CASS (https://ezcass.com/) មានច្រើនភាសា មានតូនាទីវិភាគលើមុខជំនួញជាស្រេច និងមានតួនាទីជាច្រើនទៀត។

លោក រីសាតូ អែនដូ (Risato Ando) បង្ហាញជំហររបស់ខ្លួនថា៖ “ក្នុងរយៈពេលកន្លះឆ្នាំ ក្រុមហ៊ុន CIS នឹងមានមុខងារវិភាគគណនេយ្យ ហើយរំពឹងទុកថានឹងអាចទទួលបានអតិថិជនយ៉ាងតិចណាស់ ១០០០ ក្រុមហ៊ុនដែលប្រើប្រាស់ EZ CASS មុនចុងឆ្នាំ”។

ព័ត៌មានលំអិត៖

ក្រុមហ៊ុន ខេមបូឌាន អ៊ឹមប្រេស សឺវីស ខូ អិលធីឌី Cambodian Impress Service Co. Ltd (CIS)

ផ្ទះលេខ ១១២ ផ្លូវ ៤៧២ សង្កាត់ ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ (Tel) ០២៣ ៦៥៦ ៧៧៧/ ០២៣ ៩៩០ ៧៧៧

អ៊ីម៉ែល (Email) ៖ [email protected], [email protected]

វេបសាយ(Websit):https://ezcass.com/

រូបភាព៖ លោក រីសាតូ អែនដូ (Risato Ando)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]