អង់គ្លេស៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Arsenal និងក្រុមជើងឯកចាស់ Leicester City បានបញ្ចប់ទៅដោយ Arsenal យកឈ្នះ ១-០ កាលពីយប់មិញ។

Arsenal ពិតជាត្រូវការឈ្នះការប្រកួតមួយនេះជាដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមប្រជែងក្នុងតំណែងកំពូលទាំង៤ ខណៈ Leicester City ក៏ត្រូវការឈ្នះនូវការប្រកួតនេះដែរ ដើម្បីគេចខ្លួនឲ្យផុតនៅតំបន់ដែលត្រូវគេកាត់ចោល។

ក្នុងតង់ទី១ ក្រុមទាំង២ បានធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែមិនមានគ្រាប់បាល់ស៊ុតបញ្ចួលទីគ្នានោះឡើយ។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធយ៉ាងខ្លាំងទៅកាន់ក្រុមភ្ញៀវ រហូតដល់នាទី៨៧ ខែ្សការពារ Nacho Monreal បានទាត់បំបុកចំខែ្សការពារ Robert Huth ធ្លាយចូលទីខ្លួន ដែលធើ្វឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ១-០រហូតដល់ចប់ការប្រកួត។  

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខែ្សប្រយុទ្ធ Alexis Sanchez ទទួលបានកាតលឿង ក្រោយកីឡាកររូបនេះ បានព្យាយាមរារាំងការបោះបាល់របស់កីឡាករ Christian Fuchs ។

គួរឲ្យដឹងថា Sanchez បានឈរចំពីមុខចំនុចបោះបាល់ ខណៈនោះ Fuchs ក៏បានបោះបាល់ចំមុខរបស់ Sanchez រួចក៏ដួល ប៉ុន្ដែអាជ្ញាកណ្ដាលយល់ឃើញថារូបគេមានចេតនារារាំងការបោះបាល់ ក៏ផ្ដល់កាតលឿងឲ្យកីឡាករជម្រើសជាតិឈីលីតែម្តង។

ជ័យជំនះនេះ បានធើ្វឲ្យ Arsenal ឡើងមកកាន់ចំណាត់ថ្នាក់លេខ៦ ក្នុងតារាង ខណៈប្រកួតបន្ទាប់របស់ពួកគេ នឹងត្រូវប៉ះក្រុម Tottenham Hotspur នាថៃ្ងអាទិត្រ ចុងសប្ដាហ៏នេះ៕  

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]