ចិន៖  ការឈ្លោះប្រកែកគ្នារវាងគូស្នេហ៍ តែងតែកើតមានឡើង តែសម្រាប់គូស្នេហ៍មួយគូនេះវិញ ដោយសារតែការឈ្លោះប្រកែកគ្នា បានធ្វើឲ្យមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត។

យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅម៉ោង ៣: ៣០ នាទីទៀបភ្លឺ។  កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវនៃទីក្រុង Heza ក្នុងខេត្ត Shandong ប្រទេសចិន បានថតជាប់សកម្មភាពឈ្លោះប្រកែកគ្នារបស់គូស្នេហ៍មួយគូ  មុនពេលដែលពួកគេត្រូវរថយន្តពណ៌ខ្មៅមួយគ្រឿងបុកពេញមួយទំហឹង។

មុនកើតហេតុ គូស្នេហ៍មួយគូនោះ បានឈ្លោះប្រកែកគ្នា ហើយទំនងជាពួកគេត្រូវរ៉ូវគ្នាវិញ ទើបថើបគ្នាទៅវិញទៅមកយ៉ាងយូរ នៅកណ្តាលផ្លូវ។ ឡានជាច្រើនបានបើកចៀស តែជាអកុសល អ្នកបើកឡានពណ៌ខ្មៅមួយគ្រឿង មិនបានចាប់អារម្មណ៍ ក៏បានបុកពួកគេពេញមួយទំហឹង ប៉ើងទាំងពីរនាក់តែម្តង។

ក្រោយកើតហេតុបុរសជាអ្នកបើកបរបង្កហេតុ មិនបានឈប់ទេ  និងបន្តដំណើរទៅមុខ រហូតដល់បុកជាមួយឡានតាក់ស៊ីមួយគ្រឿងទៀត ដែលចតនៅជិតកន្លែងកើតហេតុនោះ។  គេបានព្យាយាមបើកទៅមុខទៀតដែរ ប៉ុន្តែត្រូវបានម្ចាស់តាក់ស៊ីឃាត់ជាប់ រួចក៏បានរាយការណ៍ទៅកាន់ប៉ូលីស។

ពេលនេះអ្នកបើកឡានខ្មៅ ត្រូវបានឃុំខ្លួន ដោយសាររកឃើញមានផ្ទុកជាតិអាល់កុលលើសកម្រិត។

ចំណែកគូស្នេហ៍រងគ្រោះ មានម្នាក់បានបាត់បង់ជីវិត ហើយម្នាក់ទៀត  រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]