កូរ៉េខាងត្បូង៖ មិនបាច់និយាយក៏ដឹងដែរថា ជាធម្មតាអ្នកគាំទ្រផ្កាប់មុខរបស់តារាKpop គឺពួកគេតែមានសមត្ថភាពពិសេស ក្នុងការរុករក និងកត់សម្គាល់យ៉ាងលម្អិត សូម្បីតែចំណុចតូចមួយ របស់Idolពួកគេ ក៏ពួកគេពិនិត្យមិនឲ្យមានចន្លោះប្រហោងដែរ។

ជាការពិតណាស់ ក៏ដូចជាថ្មីៗនេះ អ្នកគាំទ្រចាប់អារម្មណ៍ឃើញថា លោក Baekhyun សមាជិកក្រុមចម្រៀងកំពូល Exo មានអ្វីៗជាច្រើនដូចទៅនឹង តួអង្គក្នុងរឿងតុក្កតា Disney ។ ដោយក្នុងនោះ ពួកគេសង្កេតឃើញ ទម្រង់បបូរមាត់របស់ Baekhyun និងទម្រង់បបូរមាត់របស់ តុក្កតា Rapunel គឺមើលទៅមានពណ៌ផ្កាឈូករលោង គួរឲ្យស្រលាញ់ដូចគ្នា។

លើសពីនេះ បបូរមាត់របស់អ្នកទាំងពីរ នៅពេលដែលកម្រើក និងបញ្ចេញប្រតិកម្មម្តងៗ គឺដូចគ្នាមែនទែន ដែលធ្វើឲ្យ Baekhyun ទទួលបានការកោតសរសើរយ៉ាងច្រើន៕

ដូចនេះ ចង់ដឹងថាបបូរមាត់របស់អ្នកទាំងពីរ មានទម្រង់យ៉ាងណានោះ ទស្សនារូបខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]