អាមេរិក៖ នារីសញ្ជាតិអាមេរិកម្នាក់ ហេតុតែចង់ទទួលបានរូបសម្រស់ស្រស់ស្អាត តាមតែអ្វីដែលខ្លួនឯងប្រាថ្នាចង់បាន សុខចិត្តហ៊ានចំណាយប្រាក់ អស់ជាច្រើនម៉ឺនដុល្លារ ដើម្បីវះកាត់កែសម្ផស្ស ផ្លាស់ប្តូរខ្លួនឯងឲ្យដូចទៅនឹងតុក្កតាបាប៊ី (Barbie) ។

នាង Ophelia Vanity មានអាយុ៣០ឆ្នាំ មកទីក្រុង Los Angesles រដ្ឋ California សហរដ្ឋអាមេរិក បានចំណាយលុយអស់ជាង ៣៥,០០០ដុល្លារអាមេរិក ដើម្បីវះកាត់កែខៃខ្លួននាង ឲ្យស្រស់ស្អាតដូចតុក្កតាបាប៊ី តាមរយៈការចាក់ថ្នាំ Botox សម្រកផ្ទៃមុខ ដងខ្លួន និងធ្វើឲ្យស្បែកសស្អាតជាដើម។

លើសពីនេះ នាងក៏បានវះកាត់កែសម្ផស្ស ត្រង់បរិវេណភ្នែក ដើមទ្រូង ត្រគាក ចាក់ថ្នាំលើកក្តោងច្រមុះឲ្យខ្ពស់ និងពាក់ Contact Lenses ដើម្បីបង្កើនភាពទាក់ទាញភ្នែករបស់នាងផងដែរ។ បន្ថែមលើនេះ Vanity រហស្សនាមមនុស្សបាប៊ីនេះ ក៏នឹងមានគម្រោងថា នឹងធ្វើការវះកាត់នៅលើកក្រោយទៀត យកឆ្អឹងជំនីរចេញ ដើម្បីឲ្យដងខ្លួនរបស់នាង កាន់តែមានរាងតូចស្រលូនស្អាតជាងនេះទៀតផងដែរ។

Vanity និយាយថា នាងពិតជាចង់ក្លាយខ្លួនដូចតុក្កតា Barbie ណាស់។ កាលពីនាងនៅតូច នាងតែងតែទទួលបាន កាដូជាកូនក្រមុំតុក្កតា នៅរៀងរាល់រដូវកាលនៃពិធីបុណ្យគ្រីស្មាស់ និងថ្ងៃខួបកំណើតរបស់នាងជានិច្ច។ ហើយនាងពិតជាស្រលាញ់ និងចូលចិត្តលេងជាមួយពួកវានៅគ្រប់ពេលទាំងអស់។

«ខ្ញុំស្រលាញ់ភាពស្រស់ស្អាតរបស់ពួកវាណាស់ (តុក្កតាបាប៊ី) ហើយខ្ញុំក៏បានតាំងចិត្តដែរថា នៅពេលដែលខ្ញុំធំឡើង ខ្ញុំនឹងធ្វើឲ្យខ្លួនឯង ស្រស់ស្អាតដូចជាពួកវាឲ្យទាល់តែបាន»

គួរឲ្យដឹងដែរថា Vanity តែងតែចំណាយពេលយ៉ាងយូរ ជាង៣ម៉ោងឯណោះ ដើម្បីសម្អិតសម្អាងតុបតែងខ្លួនឲ្យបានស្អាតបាត មុនពេលចេញពីផ្ទះម្តងៗផងដែរ៕

ចង់ដឹងរូបសម្រស់នាង ស្រស់ស្អាតយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]