ភ្នំពេញៈ តារាសម្តែងសាច់ខ្ចីមេម៉ាយកូនមួយ ភិន សុដាលីស នៅតែមានរូបសម្ផស្សស្រស់ស្អាត និង គួរឱ្យចាប់អារម្មណ៍ដដែល បើទោះជានាងមានកូនមួយទៅហើយ ។ រូបភាពដែលនាងបានបង្ហាញទាំងនោះ បានទទួលការលើកសរសើរថា ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ ។

ទោះយ៉ាងអ្នកមេម៉ាយចាយរាង ភិន សុដាលីស តែង តែបង្ហាញនូវរូបភាពដ៏ស្រស់ស្អាត ជាច្រើន គឺនាងតែងតែបានថត នៅតាមទីកន្លែងដ៏ស្រស់ស្អាត រួមជាមួយនិង ម៉ូដសម្លៀកបំពាក់ថ្មីប្លែកៗ ទាន់សម័យ បូកផ្សំជាមួយបច្ចេកទេសថតផង បានធ្វើឱ្យសម្រស់របស់តារាសម្តែងរូបនេះ មើលទៅកាន់តែលេចធ្លោ និង ស្រស់ ស្អាតថែមមួយកម្រិតទៀត ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំង គឺរូបភាពដែលនាងបានបង្ហាញទាំងនោះ បានទទួលការលើកសរសើរថា ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ ។

មរំលឹកដែរថា អ្នកនាង ភិន សុដាលីស ជាតារាសម្ដែង មានឈ្មោះបោះសំឡេងមួយរូបផងដែរ ក្នុងពិភពសិល្បៈ និង ត្រូវជាកូនស្រីបណ្ដូលចិត្តរបស់អ្នកជំនួញ និង ថៅកែផលិតកម្មមហាហង្ស ។ សព្វថ្ងៃនេះ ភិន សុដាលីស ហាក់មិនខ្វល់ខ្វាយទៅនិងរឿងរ៉ាវអតីតកាល ដែលជូរចត់ក្នុងរឿងស្នេហានោះទេ គឺនាងបានរស់នៅ ជាមួយកូនស្រីជាទីស្រឡាញ់របស់នាង ដែលរហូតមកដល់ពេលនេះ មានអាយុជាង៦ខែទៅហើយ ។ 

បន្ទាប់ពីសម្រាលបុត្រីរួចមកអ្នកនាង ភិន សុដាលីស បានចាប់ផ្តើមវាយលុកការងារសិល្បៈ យ៉ាងសកម្មតែម្តងក្នុងឆ្នាំ ២០១៧ នេះ ។ នាង ​​តែងបានបង្ហាញរូបថត ឈុតឆាកសម្តែង នៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនា ស៊ីអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងតួប្រុស រូបសង្ហា ធ្វើឱ្យមហាជនលាន់មាត់សរសើរ គ្រប់គ្នា៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស