ជប៉ុន៖ កុមារី Coco ដែលនាងមានអាយុត្រឹមតែ៦ឆ្នាំតែប៉ុណ្ណោះ តែនាងពិតជា មានភាពបិុនប្រសប់ និងមានដុងផ្នែកFashion តាំងពីកំណើតតែម្តង ដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។

សព្វថ្ងៃនេះ កុមារី Coco ទើបតែចូលរៀនបឋមសិក្សា ថ្នាក់ទី១តែប៉ុណ្ណោះ ប៉ុន្តែមិនថាយ៉ាងណា ក្មេងស្រីរូបនេះក៏បានសន្សំពិន្ទុនៅលើទស្សនាវដ្តី និងក្នុងវេបសាយ Fashion លំដាប់ពិភពលោក VOGUE រួចទៅហើយ ដោយកាលនោះពួកគេបានចាប់អារម្មណ៍ឃើញ រូបថតបង្ហាញពីស្ទាយតុបតែងខ្លួនតាមដងផ្លូវ នៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួន របស់Cocoផងដែរ។

តារាម៉ូដែលវ័យក្មេង បានបោះបង់ចោលនូវរូបភាពCute Cute គួរឲ្យស្រលាញ់ដែលសាកសម ទៅនឹងអាយុ៦ឆ្នាំរបស់នាង ដោយនាងបានងាកមកតុបតែងខ្លួនជាលក្ខណៈស្ទាយទាន់សម័យ ដោយមាន ម៉ូតសម្លៀកបំពាក់បែបរញ៉េរញ៉ៃ ស្មុគស្មាញបញ្ចូលគ្នា ។

គួរឲ្យដឹងទៀតថា ឪពុកម្តាយរបស់ Coco គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់ឈ្មោះ Funtique នៅក្នុងទីក្រុងតូក្យូ ដែលជាតំបន់ល្បីល្បាញបំផុតនៅក្នុងវិស័យសម្លៀកបំពាក់ប្លែកៗ នៃប្រទេសជប៉ុន។ លើសពីនេះ ឪពុកម្តាយរបស់ Coco បានបន្ថែមទៀតថា Coco ចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើរឿងសម្លៀកបំពាក់ តាំងពីអាយុ៣ឆ្នាំមកម៉្លេះ និងមានជំនួយខ្លះៗក្នុងការរៀបចំសម្លៀកបំពាក់ពីឪពុកម្តាយរបស់នាងផងដែរ។

ជាមួយគ្នានេះដែរ យោងតាមចំនួនអ្នកតាមដាន Coco នៅលើគណនីអ៊ីនស្តាក្រាមដែលមាន ចំនួន ៥មឺុន២ពាន់នាក់ និងបានបង្ហាញមុខនៅលើវេបសាយFashion លំដាប់ពិភកលោក VOGUE ទៀតនោះ Coco ត្រូវបានគេរំពឹងថា នាងនឹងក្លាយទៅជាអ្នកតំណាងម៉ូតសម្លៀកបំពាក់(Fashion Icon) នៅថ្ងៃអនាគតថែមទៀតផង៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]