យើងដឹងហើយថាស្រ្តីគឺជាមាតានៃពិភពលោក មិនតែប៉ុណ្ណោះស្រ្តីថែមទាំងមានភាពវ័យឆ្លាត និងក្លាហានមិនចាញ់បុរសប៉ុន្មានឡើយ ហើយស្រ្តីមួយចំនួនអាចមានឥទ្ធិពលជាងបុរសទៅទៀតក៏មាន។

ស្រ្តីជាច្រើនបានក្លាយជាមនុស្សដែលមានឥទ្ធិពល ប៉ុន្តែស្រ្តីនៅក្នុងសហរដ្ឋអាមេរិក គឺមានឥទ្ធិពលជាងទីណាទាំងអស់នៅក្នុងពិភពលោកនេះ។ ពួកគេមានចំណេះដឹង មានការយល់ច្បាស់អំពីសិទ្ធិរបស់ពួកគេ  និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ហេតុដូចនេះហើយ ទើបយើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់នូវកំពូលស្រ្តីដែលមានឥទ្ធិពល ទាំង១០ ប្រចាំសហរដ្ឋអាមេរិក។

ចង់ដឹងថាតើពួកគេជានរណាខ្លះ សូមតាមដានអត្ថបទខាងក្រោម៖ 

១០. Ellen Degeneres

Ellen Degeneres កើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុ ៥៩ឆ្នាំ នាងជាតារាកំប្លែងសញ្ជាតិអាមេរិក, ពិធីករទូរទស្សន៍, តារាសម្ដែង, អ្នកនិពន្ធ, និងផលិតករ។

ច្បាប់នៃភេទដូចគ្នា ស្រលាញ់ភេទដូចគ្នា ត្រូវបានរងឥទ្ធិពលដោយផ្ទាល់ទៅលើមនុស្សមួយចំនួន ហើយក្នុងនោះក៏មាន Ellen Degeneres ផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនាងមិនមែនជាអ្នកគាំទ្រឲ្យមានសិទ្ធិនៃស្រីស្រឡាញ់ស្រីដូចគ្នា / ប្រុសស្រឡាញ់ភេទដូចគ្នានោះទេ។ នាងមិនបាននិយាយពីរឿងនេះនៅលើការឈ្នះពានរង្វាន់របស់នាង នៅក្នុងកម្មវិធីជជែកកម្សាន្តទូទាំងប្រទេស ដែលបានផ្សាយប្រចាំថ្ងៃនោះទេ។  វាជារឿងធម្មតាព្រោះនាងជាមនុស្សរួសរាយរាក់ទាក់  ហើយមនុស្សដូចជានាងគឺបែបនេះ។

អំពីបញ្ហាផ្លូវភេទរបស់នាង គឺឆ្ពោះទៅរកការរួមភេទដូចគ្នា ប៉ុន្តែនាងមិនអនុញ្ញាតឱ្យមានការប្រលាក់ល្អក់ដល់កេរ្តិ៍ឈ្មោះរបស់នាងទេ ហើយអាចធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកដទៃ។ មនុស្សជាច្រើនបង្ហាញពីការបំផុសគំនិត  និងការណែនាំពីស្ត្រីម្នាក់នេះ។  នាងធ្លាប់ជាតារាកំប្លែង ដែលបានប្រែក្លាយតារាសម្តែង ហើយឥឡូវនេះបានបង្កើតកម្មវិធីជជែកកម្សាន្តមួយផ្សព្វផ្សាយពីការស្រលាញ់។ 

០៩. Sheryl Sandberg 

លោកស្រី Sheryl Sandberg កើតថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៦៩ បច្ចុប្បន្នមានអាយុ ៤៧ឆ្នាំ នាងមានតំណែងជា COO របស់ហ្វេសប៊ុក។ ដោយសារលោក Mark Zuckerberg បានឡើងដល់ ចំណាត់ថ្នាក់កណ្តាលនៅក្នុងបញ្ជីបុរសមានឥទ្ធិពលបំផុតរបស់អាមេរិក ព្រោះការក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook ដូច្នេះលោកស្រី Sandberg ក៏មិននៅឆ្ងាយពីឥទ្ធិពលនេះដែរ។

Facebook ជាបណ្តាញទំនាក់ទំនងសង្គមមួយដ៏ល្បី ដែលមានការប្រើប្រាស់យ៉ាងច្រើនជុំវិញពិភពលោក ហើយវាជាការទទួលខុសត្រូវរបស់ស្ត្រីម្នាក់នេះ។

ការសម្រេចចិត្តរបស់នាងធ្វើឲ្យមានការប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង និងការធ្វើអន្តរកម្មជាមួយគ្នា ខណៈដែលរាល់ថ្ងៃនេះអ្នកប្រើប្រាស់កាន់តែមានភាពតានតឹងពីបច្ចេកវិទ្យា។  នាងក៏ជាអ្នកនិពន្ធសៀវភៅ "Lean In" លក់ដាច់បំផុត និងជាអ្នកតស៊ូមតិ នៃការចូលរួមរបស់ស្ត្រីក្នុងជីវិតជាក់ស្តែងលើសពីស្រ្តីមេផ្ទះ ។

នាងបានដឹកនាំហ្វេសប៊ុកតាមរយៈការផ្សព្វផ្សាយ IPO កាលពីពេលថ្មីៗ និងមានប្រាក់ មួយពាន់លានដុល្លារនៃភាគហ៊ុនក្នុងឈ្មោះរបស់នាង ហើយនាងធ្លាប់បានទទួលរង្វាន់យ៉ាងល្អដែលតបស្នងទៅនឹងការខិតខំប្រឹងប្រែងរបស់នាង។ 

០៨. Wasserman Schultz

កើតថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ១៩៦៦ លោកស្រីជាស្រ្តីម្នាក់ដែលរវល់ណាស់ ដែលបានកាន់កាប់កន្លែងសំខាន់ពីរនៅក្នុងប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្នុងនាមជាប្រធាននៃគណបក្សប្រជាធិបតេយ្យជាតិ លោកស្រីគឺជាមនុស្សមានឥទ្ធិពលបំផុត ដែលជាអ្នកកំណត់យុទ្ធសាស្រ្តរបស់គណបក្ស។ លោកស្រីបានក្លាយជាមនុស្សសំខាន់របស់គណបក្ស ហើយនៅពេលដែលគាត់និយាយ កាមេរ៉ាត្រូវតំរង់មករក ហើយមនុស្សម្នារស្តាប់ដោយយកចិត្តទុកដាក់។

លោកស្រីមានតួនាទីនៅក្នុងគោលនយោបាយរបស់អាមេរិក  ហើយនេះជាអ្វីដែលធ្វើឱ្យគាត់ជានារីដែលមានអានុភាព និងឥទ្ធិពលនៅពេលបច្ចុប្បន្ននេះ។ 

០៧. Michelle Obama

លោកស្រីកើតថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៦៤ បច្ចុប្បន្នមានអាយុ ៥៣ឆ្នាំ លោកស្រីធ្លាប់ជាជំទាវទី១ និងជាប្រពន្ធរបស់បុរសម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើផែនដី ដែលបានផ្ដល់អានុភាពឲ្យគាត់ លើស្ត្រីជនជាតិអាមេរិកទាំងមូល។

លោកស្រីមានចំណាប់អារម្មណ៍ផ្នែកម៉ូតទាន់សម័យ និងការឈរលើបញ្ហាសង្គម បានផ្ដល់ឱ្យគាត់នូវការគោរពនៅក្នុងសង្គមអាមេរិក។  ​មនុស្សជាច្រើនបានទាមទារឲ្យលោកស្រីមានតួនាទីដ៏ល្អនៅក្នុងនយោបាយ ដើម្បីអាចឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីបន្ទាប់។

គាត់ជាស្ត្រីដែលមានសមត្ថភាពផ្ទាល់ខ្លួន  ដែលបានបញ្ចប់ការសិក្សាពីសាលាកំពូលចំនួនពីរគឺ សាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Harvard ទទួលបានសញ្ញាបត្រផ្នែកច្បាប់ និងការអនុវត្តច្បាប់ នៅមុនពេលលោកស្រីចូលទៅសេតវិមាន។

លោកស្រីមានយុទ្ធនាការមួយឈ្មោះថា "Let’s Move" ស្តីអំពីភាពដុះដាលរបស់កុមារ បាននាំយកសភាវគតិជា "ម្តាយ" កាន់តែមានភាពយល់ច្បាស់។ សមត្ថភាពរបស់លោកស្រីអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សមួយភាគធំ គឺជាកាដូមួយ ដែលមិនមែនជំទាវទី១ ទាំងអស់ងាយនឹងទទួលបាននោះទេ។  

០៦. Diane Sawyer 

កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៥ បច្ចុប្បន្ន មានអាយុ៧១ឆ្នាំ លោកស្រីជាអ្នកកាសែតដ៏ល្បីមួយរូប។

សព្វថ្ងៃនេះទូរទស្សន៍ត្រូវបានគេដឹងថា ជាកន្លែងផ្សាយព័ត៌មានមិនពិត ប៉ុន្តែប្រសិនបើអ្នកស្រី Diane Sawyer ជាអ្នកនិយាយព័ត៌មានទាំងនោះ  ភាគច្រើនគឺជាព័ត៌មានពិត ហើយ  អ្នកទស្សនាជាច្រើនទទួលស្គាល់ពីការជ្រើសរើសប្រធានបទក្នុងការនិយាយរបស់គាត់។

លោកស្រីបានដឹងពីរឿងថ្មីៗ និងសំខាន់ៗគ្រប់ពេលដែលបានកើតឡើង ហើយជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់គាត់ បានធ្វើឱ្យគាត់មានសមត្ថភាពអាចគ្រប់គ្រងការសន្ទនាបានគ្រប់បែបផែនទាំងអស់។ វាមិនមែនពិសេសត្រឹមតែ  ការងាររបស់គាត់នោះទេ ប៉ុន្តែជាមនុស្សម្នាក់ដែលមានឥទ្ធិពល។ ទស្សាវដ្តី Forbes បានដាក់លោកស្រីនៅក្នុងចំណាត់ថ្នាក់ស្ត្រីដែលមានឥទ្ធិពលបំផុតទី ២៣ នៅលើពិភពលោក គឺដោយសារតែនៅពេលដែលមានការសំភាសន៍សំខាន់ជាមួយនរណាម្នាក់ដូចជាប្រធានាធិបតីជាដើមនោះ គឺលោកMs.Sawyer ជាមនុស្សតែម្នាក់ដែលសាកសមនឹងធ្វើបទសំភាសន៍។

០៥. Virginia Rometty

កើតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៧ បច្ចុប្បន្នមានអាយុ ៥៩ឆ្នាំ លោកស្រីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន IBM។

“អំណាចនយោបាយ គួរតែត្រូវបានសន្មត់ថា ជារបស់នរណាម្នាក់ នៃប្រជាជនសាមញ្ញ” នេះគឺជាគន្លឹះក្នុងការប្រយុទ្ធគ្នារវាងក្រុមសកម្មជន និងក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ (MNCs) នាពេលបច្ចុប្បន្ន។ គេជឿជាក់ថាសាជីវកម្មពហុជាតិសាសន៍ (MNCs) អាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលដោយសារតែពួកគេបានដើរតួនាទីនៅក្នុងសេដ្ឋកិច្ចប្រទេស។

នេះគឺជាមូលហេតុដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអន្តរជាតិជាស្ត្រី គឺមានសារៈសំខាន់ និងមានឥទ្ធិពល។ ស្ត្រីនៅក្នុងកន្លែងការងារ និងស្ត្រីនៅក្នុងបច្ចេកវិទ្យា នឹងជំរុញចេញសកលភាវូបនីយកម្ម ព្រមទាំងការប្រកួតប្រជែង ហើយលោកស្រី Virginia Rometty គឺជាស្ត្រីដែលសកម្មនៅក្នុងផ្នែកទាំងពីរនេះ។ 

០៤. Nancy Pelosi 

លោកស្រី Nancy Pelosi កើតថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៤០ បច្ចុប្បន្នមានអាយុ ៧៧ឆ្នាំ លោកស្រីជាប្រធានជាផ្នែកមួយ នៃអ្នកនយោបាយដែលមានឥទ្ធិពលនៅក្នុងសហរដ្ឋ អាមេរិក។

លោកស្រីធ្លាប់ជាវាគ្មិនរបស់សេតវិមាន ហើយឥឡូវនេះគឺជាមេដឹកនាំសម្លេងភាគតិចរបស់សភាអាមេរិក។

លោកស្រីបានជួយបង្កើតយុទ្ធសាស្រ្តដែលជួយដល់ការអភិវឌ្ឍន៍របស់គណបក្ស។ ការងាររបស់លោកស្រីរួមមាន ការផ្តល់ជំនួយទៅឱ្យបេក្ខភាពដែលចង់ទទួលបានការជាប់ឆ្នោត ឬបានជ្រើសតាំងជាថ្មី។ លោកស្រី គឺជាមនុស្សដែលតែងចេញមុខក្នុងវេទិការសាធារណៈរបស់គណបក្ស ហើយលោកស្រីក៏ផ្សព្វផ្សាយ និងធ្វើការតស៊ូមតិផងដែរ។ 

០៣. Melinda Gates

លោកស្រី Melinda Gates កើតថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៦៤ បច្ចុប្បន្នមានអាយុ ៥២ឆ្នាំ ជាភរិយារបស់លោក Bill Gates មហាសេដ្ឋីលំដាប់ពិភពលោក។ លោកស្រីគឺជាសហស្ថាបនិកនៃគ្រឹះស្ថានសប្បុរសធម៌ ដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។

លោកស្រី Melinda មានប្រាក់ប្រមាណ ៤១,៣ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិសប្បុរសធម៌ ដែលលោកស្រីអាចចំណាយគ្រប់ទីកន្លែងទាំងអស់ ដែលគាត់ និងស្វាមីគិតថាវាសាកសមនឹងចំណាយ។

ក្នុងនាមជាមនុស្សម្នាក់ដែលមានការផ្តោតទៅលើស្រ្តី និងយុវតីវ័យក្មេង  លោកស្រី Melinda Gates  មានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចដ៏មានឥទ្ធិពលក្នុងសមភាពយេនដឺផងដែរ។  លោកស្រីធ្លាប់ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទកាសែតមួយ ដោយលោកស្រី Angela Merkel ហើយលោកស្រីបានថ្លែងសន្ទរកថា និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលមិនមានស្រីណាម្នាក់ធ្លាប់បានធ្វើឡើយ។

០២. Indra Nooyi

កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ លោកស្រីជានាយកប្រតិបត្តិ ក្រុមហ៊ុនភេសជ្ជៈប៉ិបស៊ី (PEPSI)។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pepsi រូបនេះត្រូវបានគេស្គាល់ច្រើនអំពី ភាពដឹកនាំល្អរបស់គាត់។ ចំណុចសំខាន់មួយទៀតដែលបង្កើនមុខមាត់របស់លោកស្រី គឺជាក្តីបារម្ភអំពីសុខភាពអតិថិជន។

លោកស្រី មិនដែលបានគេចចេញពីការពិតទេ ដែលថាឧស្សាហកម្មភេសជ្ជៈកាបូននេះ អាចបង្កឲ្យមានការធាត់ដល់អ្នកបរិភោគ។ គាត់ប្រឈមក្នុងការពិត ហើយនិយាយអំពីរបៀបដែលក្រុមហ៊ុននេះ អាចរួមចំណែកស្វែងរកដំណោះស្រាយនៃបញ្ហានេះ។

នាយកប្រតិបត្តិរូបនេះ មានការព្រួយបារម្ភអំពីបញ្ហាសុខភាព និងផលិតផលរបស់ខ្លួន អាចជួបបញ្ហាត្រូវប្រឈម ដូច្នេះលោកស្រីក៏បានធ្វើការផ្លាស់ប្តូរដ៏ត្រឹមត្រូវមួយ។ មនុស្សនឹងមានការជឿជាក់ ប្រសិនបើលោកស្រីជាអ្នកនិយាយថា ភេសជ្ជៈនេះមិនប៉ះពាល់សុខភាព ដែលជំរុញការលក់បានកាត់តែច្រើន។

គួរបញ្ជាក់ថា  ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ី ក៏មានមូលនិធិអង្គការសុខភាព ចំនួន ៩៦ នៅអាមេរិកផងដែរ។ 

០១. Oprah Winfrey

កើតថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៤ បច្ចុប្បន្នមានអាយុ៦៣ឆ្នាំ លោកស្រីជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិក។

លោកស្រី Oprah Winfrey គឺជាមហាសេដ្ឋី និងស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅអាមេរិក ហើយគាត់ត្រូវបានទទួលស្គាល់ដោយមនុស្សរាប់លាននាក់ ។ លោកស្រីបានក្លាយទៅជាស្រ្តីដែលមានឈ្មោះល្បីល្បាញ ស្ទើពេញសកលលោក ដោយសារតែស្ទាយ និងការធ្វើបទបង្ហាញរបស់អ្នកស្រីនៅក្នុងកម្មវិធីទូរទស្សន៍។

លោកស្រីបានបោះជំហានហួសពីស្រ្តីផ្សេងទៀត ដែលគិតត្រឹមតែការរកប្រាក់ ដោយលោកស្រីចង់ធ្វើឱ្យមានភាពផ្សេងៗពីគ្នា ទៅកាន់ពិភពលោក ដោយសារតែសកម្មភាពមនុស្សធម៌របស់លោកស្រី។

លោកស្រី Winfrey មានដូចជាទស្សនាវដ្តីផ្ទាល់ខ្លួនឈ្មោះថា 'O'   ក្រុមហ៊ុនផលិតកម្មមួយសម្រាប់បង្ហាញផលិតផលរបស់គាត់  ក្រុមហ៊ុនផលិតភាពយន្ត  និងបណ្តាញខ្សែកាបដែលបានដាក់ឈ្មោះផ្ទាល់របស់គាត់ជាដើម៕

ប្រភព៖ Wonderslist Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]