ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥​មេ​សា ស្ថិត​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ក្រោយ​ជាប់ចោទ​ពី​បទ​ចាប់បង្ខំ​នារី​ជា​សង្សារ​រំលោភ​សេពសន្ថវៈ​ រហូត​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ជួល​នាង ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២និង​៣០​នាទី​ថ្ងៃ​ទី​២១ មេ​សា កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ខុន ផា​ណែ​ត អាយុ​២៦​ឆ្នាំ ។ រីឯ​នារី​សង្សារ​អាយុ​២៣​ឆ្នាំ បាន​ប្តឹង​ថា ជនសង្ស័យ​បាន​ចាប់បង្ខំ​នាង​រំលោក​រហូត​បាន​សម្រេច​ចំនួន​១​លើក ។

ក្រោយ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​បង្ខំ​នាង​រួម​ភេទ រហូត​បាន​សម្រេច​១​លើក​មែន ដោយ​សារ​តែ​ខ្លួន​ជាស​ង្សា​នឹង​គ្នា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ ក្នុង​ពេល​ដែល​ខ្លួន​ស្រវឹងស្រា​ផង​ដែរ​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]