ភ្នំពេញ៖ រោងភាពយន្ត Major Cineplex by Cellcard បានអញ្ជើញកុមារចំនួនប្រមាណ ២០០ នាក់ ដែលមកពីបណ្តាអង្គការនានាក្នុងក្រុងភ្នំពេញ មកទស្សនាភាពយន្តរឿង “ស្មឺហ្វ ភូមិឋានដែលបាត់បង់” ប្រភេទស្រ៊ីឌីដោយឥតគិតថ្លៃ។ ក្នុងនោះមានកុមារមកពីអង្គការមិត្តភាពកម្ពុជា និងកុមារអន្តរជាតិ (CICFO Cambodia) ចំនួន ៣០នាក់ អង្គការការីតាស (Caritas Cambodia) ចំនួន ២០នាក់ អង្គការក្តីសង្ឃឹមថ្មី (New Hope) ចំនួន ៥០ នាក់ អង្គការគ្រួសារថ្មី (New Family) ចំនួន ៧០ នាក់ និងកុមារមកពីកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP Cambodia) ចំនួន ៦០ នាក់។

កម្មវិធីនេះ ធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យកុមារទាំងនោះ ទទួលបានបទពិសោធន៍ថ្មីពីការទស្សនាភាពយន្តខ្នាតហូលីវូត ជាមួយនឹងបច្ចេកវិទ្យា 3D យ៉ាងទំនើប។ លើសពីនេះទៅទៀត រោងភាពយន្ត Major Cineplex by Cellcard នឹងបរិច្ចាគទឹកប្រាក់ចំនួន ពីររយដុល្លារទៅដល់អង្គការមិត្តភាពកម្ពុជា និងកុមារអន្តជាតិ។

គួររំលឹងផងដែរថា រោងភាពយន្ត Major Cineplex by Cellcard តែងតែចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់កុមារកម្ពុជា។ ជាក់ស្តែង Major Cineplex by Cellcard ព្រមទាំងអង្គការ ជេ ស៊ី អាយ កម្ពុជា បានធ្វើ និងគ្រោងធ្វើកម្មវិធីសប្បុរសធម៌មួយចំនួន ដើម្បីជួយដល់កុមារកម្ពុជា។

រោងភាពយន្ត Major Cineplex by Cellcard ជារោងភាពយន្តទំនើបខ្នាតអន្តរជាតិ ដែលមានរោងបញ្ចាំងភាពយន្តដល់ទៅ ៧ មានកៅអីសរុបប្រមាណ មួយពាន់ប្រាំរយកៅអី។ ពិសេសជាងនេះ Major Cineplex by Cellcard បាននាំនូវបច្ចេកវិទ្យា 4DX មុនគេមកកម្ពុជា ដែលធានាថានឹងធ្វើឲ្យ លោកអ្នកទទួលបានបទពិសោធន៍ថ្មីក្នុងការទស្សនាភាពយន្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]