ស្បែកជើងកែងត្រូវបានគេដឹងហើយថា អាចបង្កបញ្ហាសុខភាពជាច្រើន តាំងពីម្រាមជើង រហូតដល់ចង្កេះ។ តែសូមកុំបារម្ភអី គ្រូពេទ្យជាច្រើនបានណែនាំថា វាមិនបង្កជាបញ្ហាអ្វីឡើយ ប្រសិនបើអ្នកចេះជ្រើសរើសស្បែកជើងកែងដែលត្រឹមត្រូវ។

ហេតុនេះយើងនឹងលើកឡើងនូវវិធីសាស្រ្តចំនួន ៣ ដែលជួយឲ្យអ្នកជ្រើសរើស កម្ពស់កែងស្បែកជើងឲ្យបានត្រឹមត្រូវ និងមិនបង្កជាការឈឺចាប់ដូចខាងក្រោម ៖

១. កម្ពស់កែងស្បែកជើង ដែលសក្តិសមបំផុត សម្រាប់ពាក់ជារៀងរាល់ថ្ងៃ 

អ្នកគ្រាន់តែយក ចំនួនប្រវែងប្រអប់ជើងរបស់អ្នក មកចែកនឹងលេខ ៧ ជាការស្រេច។ នេះជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នកដែលចង់ពាក់ស្បែកជើងកែងទៅធ្វើការជារៀងរាល់ថ្ងៃ។ គ្រូពេទ្យមួយចំនួន ក៏បានលើកឡើងថា ជម្រើសល្អបំផុត សម្រាប់អ្នកពាក់កែងរាល់ថ្ងៃ គឺមិនគួរលើសពី ៤ សង់ទីម៉ែត្រឡើយ។

២. កម្ពស់កែងស្បែកជើង ដែលស៊ីជាមួយនឹងរាង និងកម្ពស់របស់អ្នក 

នេះជាវិធី ដែលជួយឲ្យអ្នកអាចជ្រើសរើសស្បែកជើងកែង ដែលស៊ីជាមួយកម្ពស់ និងដងខ្លួនរបស់អ្នកបានយ៉ាងល្អឥតខ្ចោះ។ អ្នកគ្រាន់តែយក កម្ពស់របស់អ្នក ចែកជាមួយនឹងប្រវែងជើង រួចយកទៅដកនឹងលេខ ១.៦១ សឹមគុណនឹង ១០ តាមក្រោយ ជាការស្រេច។

៣. កម្ពស់កែងស្បែកជើងជាអតិបរមា សម្រាប់ចូលរួមក្នុងកម្មវិធីធំៗ 

• អង្គុយនៅលើកៅអី និងលើកជើងសណ្តូកទៅមុខឲ្យត្រង់

• កុំប្រឹងជើង ឬប្រឹងម្រាមជើងណាមួយឲ្យសោះ

• វាស់ប្រវែងពីកែងជើង ដល់សាច់បាតជើងខាងមុខ (ដូចក្នុងរូប)

• ប្រវែងដែលវាស់នោះ ជាប្រវែងកែងស្បែកជើង ដែលសក្តិសមសម្រាប់ចូលរួមកម្មវិធីធំៗបំផុត។

ជាក់ស្តែងស្រ្តីភាគច្រើន មិនគួរពាក់ស្បែកជើងកែង ដែលមានកម្ពស់លើសពី ៧ ទៅ ៩ សង់ទីម៉ែត្រនោះទេ៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]