(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនីស្រី កញ្ញា សោម ស្រីនាថ បច្ចុប្បន្នកំពុងតែមានវិបត្តិផ្លូវចិត្តស្ទើរបែកដើមទ្រូង ខណៈអ្នកម្តាយជាទីស្រឡាញ់ បានធ្លាក់ខ្លួនឈឺជំងឺមហារីកធ្ងន់ធ្ងរ ត្រូវចូលសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យ និងសន្លប់ស្តូកស្តឹង។

បើតាមការបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រី កញ្ញា សោម ស្រីនាថ ភ្ជាប់ជាមួយរូបភាព គេងឱបម្តាយដែលកំពុងប្រឈម ជំងឺមហារីកនោះថា «ម៉ាក់ហា ម៉ាក់ត្រូវរឹងមាំ ដើម្បីកូនៗណា កូនពិតជាអាណិតម៉ែខ្លោចចិត្តណាស់ ខ្ញុំពិតជាទទួលយកមិនបាន ពីស្ថានភាពជំងឺម៉ែពេលនេះ!»។

កញ្ញា សោម ស្រីនាថ បាននិយាយទៀតថា «ម៉ែដឹងទេថា នៅមុខម៉ែកូនខំប្រឹងញញឹម ប៉ុន្តែម៉ែមានដឹងទេថា កូនស្ទើរតែបែកទ្រូងស្លាប់ហើយ ពេលនេះ កូនដឹងថា ម៉ែមិនចង់ឃើញកូនយំអ៊ីចឹង កូនត្រូវរឹងមាំខំប្រឹងញញឹម ផ្តល់កំលាំងចិត្តដល់ម៉ែ។ ម៉ែហា អាណិតប្អូនភ្លោះទាំងពីរ ពួកគេនៅក្មេងណាស់ មិនអាចរស់នៅដោយគ្មានម៉ែ បានទេ ហើយកូនក៏មិនអាចមើលថែពួកគេ តែម្នាក់ឯងបានដែរ ចឹងម៉ែត្រូវរឹងមាំដើម្បីកូនៗណា!»។

ជាមួយគ្នា នៃការបង្ហោះពីអារម្មណ៍ មិនសប្បាយចិត្ត គ្រាដែលអ្នកម្តាយជាស្រីរបស់ខ្លួន ត្រូវធ្លាក់ខ្លួនឈឺចូលពេទ្យនេះដែរ ភ្លាមៗនោះ មានទស្សនិកជនជាច្រើន ដែលគាំទ្រតារាស្រីកញ្ញា សោម ស្រីនាថ បានផ្ញើរសារលើកទឹកចិត្ត និងជូនពរម្តាយរបស់នាង ឲ្យឆាប់ជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះ ផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោម ស្រីនាថ