ចិន៖   បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកខ្លួន បានអង្គុយបោចស្មៅស៊ីស្រស់ៗនៅតាមចិញ្ចើមផ្លូវ មុនពេលធ្វើតេស្តផ្លុំខ្យល់ពិនិត្យកម្រិតជាតិអាល់កុល។

បុរសបើកឡានម៉ាក Mercedes មួយរូប ត្រូវបានប៉ូលិសកាក់ហៅឲ្យឈប់ឡាន នៅក្នុងទីក្រុង យីវូ ខេត្ត ចឺជាំង ប្រទេសចិន។  បន្ទាប់មក គេបានចេញពីក្នុងឡាន  ប៉ូលិសក៏បានកើតការសង្ស័យថាមានផ្ទុកជាតិអាកុល  ដូច្នេះប៉ូលិសឲ្យពិនិត្យជាតិអាល់កុលរកមើលឲ្យបានច្បាស់។

បុរសនោះបានបដិសេធថា ខ្លួនមិនបានផឹកស្រាទេ ហើយមិនបានបើកឡានដែរ ប៉ុន្តែនៅពេលប៉ូលិសទាញឧបករណ៍ពិនិត្យជាតិអាកុលឲ្យគេផ្លុំ គេបែរជាបោចស្មៅដែលដុះនៅចិញ្ចើមផ្លូវញ៉ុកចូលក្នុងមាត់ទៅវិញ។

ប៉ូលិសម្នាក់បាននិយាយថា “អ្នកបើកបរម្នាក់នេះ ប្រហែលជាចង់កាត់បន្ថយកម្រិតជាតិអាល់កុល ដោយការស៊ីស្មៅហើយមើលទៅ។ ពួកយើងបានព្យាយាមប្រាប់គាត់ថាកុំធ្វើអ៊ីចឹង តែគាត់មិនស្តាប់ទេ គាត់នៅតែបន្តញ៉ុកស្មៅទៅក្នុងមាត់ ហើយស៊ីដដែល”។

អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានទស្សនាវីដេអូនូវទិដ្ឋភាពពេលនោះ ហើយបានអស់សំណើច នឹងទង្វើបោចស្មៅស៊ីដូចជាសត្វគោរបស់អ្នកបើកឡាននោះ។ លើសពីនេះ មានអ្នកផ្សេងទៀតបាននិយាយបែបកំប្លែងថា បើសិនជាបុរសម្នាក់នេះឲ្យប៉ូលិសផាក គេគ្រាន់តែត្រូវចំណាយលុយប៉ុណ្ណោះ ប៉ុន្តែដោយសារតែគេរត់ទៅស៊ីស្មៅ ដូច្នេះគេត្រូវជាប់គុក៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]