ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ក្រោយពេលដឹងថា មានអ្នក Live វីដេអូ ខណៈពេល ខ្សែភាពយន្ត «ជួបស៊យ »កំពុងតែចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត ។

កាលពីប៉ុន្មាននាទីមុន តារាស្រីសាច់ចាំរូបនេះ បញ្ចេញសារវែងអន្លាយមួយ ដែលចង់ប្រាប់ពី ភាពមិនពេញចិត្ត នៅពេលមានមនុស្ស បាន Live វីដេអូ ដើម្បីចែកចាយ ខ្សែភាពយន្ត «ជួបស៊យ» តាមបណ្តាញសង្គមហ្វេសប៊ុក ដែលនេះជាទង្វើមិនគប្បីទាល់តែសោះ ក្នុងនាមជា អ្នកទស្សនាខ្សែភាពយន្ត។

ក្នុងនោះ អ្នកនាង សុខ សោម៉ាវត្តី បានសរសេរសារថា «អរគុណដែលស្រលាញ់កុនខ្មែរ ដល់ថ្នាក់ចូលមើលហើយលួច Live Video ទៀត ចង់សួរថា អត់មានអាណិតអ្នកផលិត អ្នកចាយលុយទេ ឬក៏អី? គួរនិយាយបែបណា ឲ្យសមនឹងចិត្ត ដែលឃើញរឿងឲ្យស្អប់បែបនេះ? ជួយ Share ឲ្យអ្នក Live រឿង ជួបស៊យ ឃើញផង ដើម្បីឲ្យគាត់ពិចារណាថាអ្វី ដែលគាត់ធ្វើខុសឬត្រូវ»?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់ អ្នកនាង សុខ​ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី