ភ្នំពេញ៖ សែលកាត នឹងបង្កើតកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ Super Data Race ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយទាក់ទងទៅនឹងយុទ្ធនាការ #LightUpKH នៅរាជធានីភ្នំពេញ ថ្ងៃទី29 មេសា ម៉ោង 2រសៀល នៅតារាងបាល់ 3G ដែលរំពឹងថាអាចនឹងទាក់ទាញអ្នកចូលរួមប្រកួតប្រមាណជាង 1000នាក់។

កម្មវិធី Super Data Race នេះតំរូវឲ្យបេក្ខជនបំពេញបេសកម្មតាមគោលដៅនានា ជាមួយបទពិសោធន៍ឌីជីថលតាមរយៈ Super Data Race app របស់យើង ។ អ្នកទាំងអស់អាចទាញយក បានដោយឥតគិតថ្លៃ ក្នុង Google Play Store និង Apple Store។

App ដែលត្រូវប្រើសម្រាប់ការប្រកួតនេះ នឹងបង្ហាញពីទីតាំងនៃបេសកម្មតាមគោលដៅនីមួយៗ និងសកម្មភាព ដែលបេក្ខជនត្រូវបំពេញដើម្បីទៅគោលដៅបន្តបន្ទាប់រហូតដល់គោលដៅចុងក្រោយ។ មិនតែប៉ុណ្ណោះ Super Data Race App អាចភ្ជាប់ជាមួយបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះ អ្នកអាចចែករំលែកសកម្មភាពនៃបេសកកម្មរបស់អ្នកទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារដើម្បីតាមដាន។ App នេះត្រូវបានបង្កើតដោយ លោក អ៊ា អ៊ុយ ដែលប្រើជាភាសាខ្មែរទាំងស្រុងដែលបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុនក្នុងការលើកស្ទួយទេពកោសល្យ និងភាពប៉ិនប្រសប់របស់យុវជនខ្មែរ។

ប្រាក់សុទ្ធ $5000 ម៉ូតូ Zoomer X និង iPhone 7 ពណ៌ក្រហម កំពុងរង់ចាំម្ចាស់ជ័យលាភីកំពូលទាំងបីដែលបំពេញបេសកកម្មបញ្ចប់ និងមកដល់គោលដៅចុងក្រោយមុនគេហើយអ្នកមកដល់ 10នាក់ បន្ទាប់ក៏នឹងទទួលបានគម្រោងអ៊ីនធើណិតប្រើពេញមួយឆ្នាំឥតគិតថ្លៃផងដែរ។ លើសពីនេះទៀត ក្រោយពីការប្រកួតបញ្ចប់ក៏មានកម្មវិធីជប់លៀង និងការប្រគំតន្ត្រីដោយមានការចូលរួមពី កញ្ញា រ៉េត ស៊ូហ្សាណា និងការសម្ពោធយុទ្ធនាការ #LightUpKH របស់ក្រុមហ៊ុន ដែលនាំមកជូនដោយ សែលកាត សម្រាប់បេក្ខជនចូលរួមទាំងអស់ផងដែរ។

កម្មវិធីនេះ គឺរៀបចំឡើងដើម្បីអបអរសាទរដល់ការកែលម្អបណ្ដាញសេវាសែលកាត ដែលមានអង់តែន 4G ថ្មីរាប់ពាន់ត្រូវបានតម្លើងរួចរាល់ទូទាំងប្រទេស ក៏ដូចជាការអភិវឌ្ឍន៍អង់តែន 3G ដើម្បីបង្កើនគុណភាពទាំងសេវាគ្របដណ្ដប់ និងល្បឿនផងដែរ។ តាមរយៈការកែលម្អទាំងនេះ សែលកាត នឹងផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាអ៊ីនធើណិតល្បឿនលឿនដែលមិនធ្លាប់មាន ព្រមទាំងសេវាគ្របដណ្ដប់ដ៏ធំទូលាយបំផុតផងដែរនៅកម្ពុជា។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “សែលកាត ផ្តោតសំខាន់លើទស្សនវិស័យរបស់ខ្លួនក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតទូរស័ព្ទតម្លៃសមរម្យដល់ប្រជានជនកម្ពុជាទាំងអស់។” លោកបានមានប្រសាសន៍បន្ថែមទៀតថា “សែលកាត បានជម្រុញការប្ដេជ្ញារបស់ខ្លួនតាមរយៈការវិនិយោគដ៏ធំបំផុតលើបណ្ដាញសេវាក៏ដូចជាការផ្ដល់ជូននូវអត្ថប្រយោជន៍ល្អបំផុតដូចជាសេវាដូរលុយអស្ចារ្យ $1=$100 គម្រោង Big Love $1=$250 និងនៅមានច្រើនជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ។”

ប្រសិនបើអ្នកមិនទាន់មានស៊ីមសែលកាតនៅឡើយទេ អ្នកអាចមកទទួលយកស៊ីមសែលកាតដោយឥតគិតថ្លៃនៅការិយាល័យសែលកាត។ ក្រុមការងារយើងនឹងជួយពន្យល់បន្ថែមពីការចូលរួម។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតនេះ លោកអ្នកអាចស្វែងរកបាននៅទំព័រហ្វេសប៊ុកសែលកាត។

អ្នកទាំងអស់អាចចូលរូម Super Data Race ដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះក៏ទទួលបានវត្ថុអនុស្សាវរីយ៍ #LightUpKH នៅថ្ងៃ 29 មេសា ម៉ោង 2 រសៀលផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]