អេស្ប៉ាញ៖ Real Madrid នឹងត្រូវប្រយុទ្ធដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League នៅទីក្រុង Cardiff ដោយពុំមានវត្ដមានខែ្សប្រយុទ្ធស្លាប Gareth Bale ឡើយ ក្រោយពីក្លឹបបានបញ្ជាក់ថា កីឡាកររូបនេះបានរងរបួសកជើងសាជាថ្មី ក្នុងជំនួបដែល Real Madrid ចាញ់ Barcelona ៣-២ កាលពីសប្ដាហ៍មុន។

Bale នឹងត្រូវខកខានការប្រកួតទាំង២ជើងទល់នឹង Atletico Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ UEFA Champions League ស្របពេលដែលការប្រកួតវគ្គផ្ដាច់ព្រ័តនឹងធើ្វឡើងក្នុងទឹកដីកំណើតរបស់កីឡាកររូបនេះ។

យ៉ាងណាមិញ ក្លឹបពុំទាន់ផ្ដល់ពេលវេលាច្បាស់លាស់នៅឡើយ ថាតើរបួសរបស់កីឡាករជម្រើសជាតិវេលរូបនេះ នឹងត្រូវចំណាយពេលប៉ុន្មាននៅក្រៅទីលាននោះទេ។ 

មួយវិញទៀត ទាក់ទងនឹងការប្រកួតដ៏ធំកាលពីសបា្ដហ៍មុន ដែល Real Madrid ចាញ់ Barcelona ៣-២ នោះ គឺបានធើ្វឲ្យអ្នកគាំទ្រមួយចំនួនមានការរិះគន់ដល់អតីតខែ្សបម្រើស្លាបរបស់ Spur រូបនេះផងដែរ ដែលបានរបួសអំឡុងការប្រកួត ហើយក៏ជាកត្តាមួយ ធើ្វឲ្យក្រុមទាំងមូលបរាជ័យក្នុងការប្រកួតដ៏សំខាន់នេះ។ 

Gareth Bale បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៤ ក្រោយផ្ទេរពីក្លឹប Tottenham Hotspur ដោយក្នុងរដូវកាលដំបូងរបស់គេ កីឡាករកូន១ រូបនេះ បានឈ្នះពានរង្វាន់ដូចជា Champions League, Copa del Rey និង Club World Cup ហើយក៏បានស៊ុតបញ្ចូលទីនាវគ្គផ្ដាច់ព្រ័តទាំងអស់នោះថែមទៀតផង។

គួរបញ្ជាក់បន្ថែមទៀតថា  Bale បានចាប់ផ្ដើមរដូវកាលនេះ ជាមួយនឹងទម្រង់លេងល្អគួរដែរ ប៉ុន្ដែក្នុងខែវិច្ឆិកាកន្លងទៅ កីឡាកររូបនេះ បានរងរបួសកជើង ដែលធើ្វឲ្យរូបគេបាត់បង់ឱកាសជួយក្រុម និងធ្លាក់ទម្រង់លេងថែមទៀតផង៕ 

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]