ថៃ៖ តារាសម្តែងស្រី Aum Patcharapa ជាកំពូលតារាស្រីមួយដួង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទាំងប្រទេស។

ជាពិសេសនៅពេល ដែលនាងចេញទៅតាមកម្មវិធីនានានៅក្នុងសង្គម អ្នកគាំទ្រតែងតែបាននាំគ្នា ស្រែកផ្អើលកន្លែងនោះតែម្តង។

អ្វីដែលរឹតតែធ្វើឱ្យអ្នកគាំទ្រ នៅស្ងៀមមិនបាន ហើយនាំគ្នាសម្រុកទៅរកតារាស្រី Aum Patcharapa ម្តងៗនោះ គឺនៅពេលដែលនាងបានប្រកាសដាក់លក់សម្លៀកបំពាក់ ស្បែកជើង កាបូប ក៏ដូចជារបស់របរប្រើប្រាស់ដទៃៗទៀតជាច្រើនមុខ ដែលសុទ្ធតែជារបស់មានម៉ាកប្រ៊េនៗល្បីៗទាំងអស់នៅលើទីផ្សារ។

ពេលនេះទីផ្សារប្រាកដជាមានភាពអ៊ូអរទៀតហើយ ដោយកាលពីម្សិលមិញនាង Aum Patcharapa ក៏បានប្រកាសនៅលើអ៊ីនស្តារក្រាមនាងថា នឹងត្រៀមយករបស់មានតម្លៃទាំងអស់នេះ ទៅលក់នៅក្នុងកម្មវិធី Ab Fab Market នៅថ្ងៃទី២៨ ដល់៣០ ខែមេសា និងមានការចាប់បើកលក់ នៅវេលាម៉ោង១០ព្រឹកតទៅ។

គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទី១ ដែលកំពូលតារាសម្តែងស្រីនាង Aum Patcharapa ប្រកាសដាក់លក់របស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់នាងនៅលើទីផ្សារ ដើម្បីឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រទិញយកទៅប្រើបន្ត។ 

ជារៀងរាល់ឆ្នាំតែងមានមនុស្សជាច្រើនបានប្រជ្រៀត ដណ្តើមគ្នាទិញនូវរបស់របរទាំងនេះយកទៅ។ ជាពិសេស អ្នកខ្លះដែលជាអ្នកគាំទ្ររបស់នាង ធ្លាប់បានប្រាប់ថា ទិញយកទៅទុកគេងឱប និងទុកតាំងមើលផង ក៏មានដោយសារតែចិត្តស្រលាញ់ចង់បានខ្លាំងពេក៕

ទស្សនារូបភាពខាងក្រោម៖ 

របស់របរប្រេ៊នៗដែល Aum Patcharapa ប្រកាសដាក់លក់ក្នុងពេលខាងមុខនេះ
Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]