ចិន៖ ថ្មីៗកន្លងទៅនេះ វីដេអូកុមារាអាយុ៥ឆ្នាំម្នាក់កាន់កាំបិត ឈ្លោះជាមួយអ្នកបើករថយន្តម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមចិន។

វីដេអូមួយត្រូវបានបង្ហោះចូលយូធូបកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្មេងប្រុសនោះគេស្គាល់ឈ្មោះថា Xiao Pang  បានកាន់កាំបិតចិតផ្លែឈើ គម្រាមស្ត្រីអ្នកបើកឡានដឹកទំនិញមួយគ្រឿង។  គេពិតជាខឹងនឹងអ្នកបើកបរនោះខ្លាំងណាស់ និងបានស្រែកខ្លាំងៗថា៖  «អ្នកមិនអាចចតឡាននៅទីនេះបានទេ! បើសិនជាអ្នកហ៊ានចតនៅទីនេះ ខ្ញុំនឹងចាក់អ្នក»។   និងថែមទាំងបានគម្រាមចាក់បំបែកកង់ឡានទៀតផង បើសិនមិនព្រមបើកឡានចេញ។

អ្នកនិយមលេងអ៊ីនធើណែត បានចាត់ទុកសកម្មភាពនេះ ជាការព្រួយបារម្ភមួយដែលវាមានឥទ្ធិពលលើអាកប្បកិរិយារបស់ក្មេងតូច។  អ្នកលេងអ៊ីនធើណែតម្នាក់បានបញ្ចេញមតិរបស់ខ្លួនថា “វាជារឿងមួយដែលធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងបំផុត នៅពេលដែលក្មេងនេះកំពុងតែប្រព្រឹត្តអំពើហឹង្សា ហើយឪពុកម្តាយមិនបានហាមឃាត់ទៀត”។ អ្នកលេងអ៊ីនធើណែតផ្សេងទៀតបានសរសេរថា គាត់ព្រួយបារម្ភខ្លាចតែសកម្មភាពបែបនេះ នឹងធ្វើឲ្យគេគិតថាហឹង្សា អាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្មេងប្រុសម្នាក់នេះ បានធ្វើសកម្មភាពបែបនេះ ព្រោះថាកាលពីឆ្នាំមុន គេក៏ធ្លាប់កាន់ដំបងដែក តទល់ជាមួយប៉ូលីស ដើម្បីការពារតូបលក់ដូររបស់យាយគេម្តងរួចមកហើយដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]