មនុស្សយើងម្នាក់ៗ ពិតជាដឹងហើយថា ការទៅតាមដាន និងត្រួតពិនិត្យសុខភាពឲ្យបានញឹកញាប់ ជារឿងដែលមានសារៈសំខាន់ណាស់។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ មនុស្សម្នាក់ៗ មិនសូវមានពេលវេលាគ្រប់គ្រាន់ (ខ្លះក៏ខ្ជិល) ទៅជួបជាមួយនឹងគ្រូពេទ្យណាស់។

ហេតុនេះ ទើបយើងនឹងលើកយកនូវ វីធីដ៏សាមញ្ញមួយ ដែលអាចជួយឲ្យដឹងថា អ្នកមានបញ្ញាសុខភាពឬក៏អត់បាន ដូចខាងក្រោមនេះ ៖ 

• យកស្លាបព្រាធម្មតាមួយ មកកោសផ្ទៃទាំងមូលរបស់អណ្តាត និងបណ្តោយឲ្យជាប់ទឹកមាត់ឲ្យពេញផង

• ដាក់ស្លាបព្រា ចូលទៅក្នុងថង់ប្លាស្ទិចថ្លាមួយ រួចយកទៅដាក់ក្រោមពន្លឺព្រះអាទិត្យ ឬដាក់ក្រោមពន្លឺអំពូលភ្លើងក៏បាន

• ទុកចោល ១ នាទី រួចពិនិត្យមើលស្លាបព្រានោះ

*** ប្រសិនបើស្លាបព្រានោះ គ្មានស្នាមកករ ឬក្លិនមិនល្អទេនោះ មានន័យថា អ្នកគ្មានបញ្ហាសុខភាពសរីរាង្គខាងក្នុង របស់អ្នកនោះទេ។

# ក្នុងករណីមានក្លិនមិនល្អ

• ក្លិនឈួលខ្លាំង ឬក្លិនរលួយៗ ៖ អ្នកអាចមានបញ្ហា សួតឬក្រពះ

• ក្លិនផ្អែម ៖ វាអាចជាជំងឺទឹកនោមផ្អែម

• ក្លិនអាម៉ូញាក់ (ឆ្អាប ឆ្អេះ ឈួល) ៖ អ្នកអាចមានបញ្ហា តម្រងនោម។

# ក្នុងករណីមានកំណក កករ

• កំណកក្រាស់ ពណ៌ស ឬពណ៌លឿង ៖ អ្នកអាចមានបញ្ហាខូចមុខងារ ក្រពេញទីរ៉ូអ៊ីត

• កំណកពណ៌ស្វាយ ៖ ទាក់ទងនឹង ជំងឺរលាកទងសួត ឈាមរត់មិនប្រក្រតី និងកម្រិតកូឡេស្តេរ៉ុលខ្ពស់

• កំណកពណ៌ស ៖ ឆ្លងមេរោគផ្លូវដង្ហើម

• កំណកពណ៌ទឹកក្រូច ៖ ជំងឺតម្រងនោម។

សូមចងចាំថា វិធីសាស្រ្ត គ្រាន់តែវិធីមិនផ្លូវការមួយប៉ុណ្ណោះ ហេតុនេះ ប្រសិនបើអ្នកចង់ឲ្យកាន់តែច្បាស់ និងអាចទទួលបានការព្យាបាលត្រឹមត្រូវនោះ សូមអ្នកប្រញាប់ទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]