ដីបាក់គ្របលើសាលា និងផ្ទះ៣ខ្នងនៅប្រទេសចិនកាល ថ្ងៃព្រហសត្បិ៍យោងតាមការរាយការណ៍របស់សារព័ត៌មាន Channelnewsasia។ គ្រោះថ្នាក់បាក់ដីនេះនៅកើតឡើង ចំសាលាមួយ និងផ្ទះ ក្នុងភូមិ ក្បែរភ្នំមួយ ក្នុងខេត្ដYunnan ហើយតាមព័ត៌មានបានអោយដឹង ថាសរុបមានមនុស្ស ៨១នាក់បានស្លាប់ មាន១៨នាក់ ជាសិស្ស។ អ្នកក្នុង តំបន់គេឆ្ងល់ថា ហេតុអ្វីបាននៅមានសិស្សទៅសាលាទៀត ព្រោះនេះជា សប្ដាហ៍សំរាក សំរាប់បុណ្យជាតិ  តែតាម អោយដឹងពីមន្រ្ដីដែលនៅតំបន់នោះ បានប្រាប់អោយដឹងថា មូលហេតុដែលតំរូវអោយក្មេង ទៅរៀនព្រោះ គេចង់បំពេញម៉ោងសងអោយសិស្ស ដោយសារ ការខកខានពីគ្រោះថ្នាក់រញ្ជូយដីកាលពីថ្ងៃទី៧ខែ មុន។ មកដល់ពេលនេះនៅមានសាកសពអ្នកភូមិ និងសិស្ស ជាច្រើននៅកប់ក្រោមដីទាំងនោះនៅឡើយហើយពួកអ្នកភូមិ នៅតែកំពុងស្វែងរក។

ដោយ TD 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]