ប្រទេសហ្សកហ្ស៊ី៖ បុរសចម្លែកម្នាក់  បានថតជាប់សកម្មភាពមានគេកំពុងដេកអង្រឹង ដែលចងភ្ជាប់ជាមួយដ្រូន (Drone) ហោះពេញមេឃតែម្តង។ វីដេអូមួយនេះ ត្រួវគេដឹងថាបានថតឡើងនៅក្នុងទីក្រុង Khashuri ប្រទេសហ្សកហ្ស៊ី។

អ្នកទស្សនាអាចស្តាប់ឮសាក្សីនៅកន្លែងកើតហេតុ កំពុងនិយាយចេកចាច ហើយអ្នកខ្លះទៀតក៏សើច ដោយសារអង្រឹងនោះយោលតាមខ្យល់នៅលើអាកាស។

ទោះបីជាដ្រូន កំពុងនាំយកបុរសម្នាក់នោះ កាន់តែខ្ពស់ទៅៗយ៉ាងណាក៏ដោយ ក៏បុរសម្នាក់នោះនៅតែសម្រាកកាយនៅលើអង្រឹងជាមួយដ្រូន ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសម្រាប់គាត់ ដោយគ្មានភាពភ័យខ្លាច។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានសេចក្តីប្រកាសមួយអនុញ្ញាតឲ្យប៉ូលិសប្រើប្រាស់ដ្រូន ដើម្បីឃ្លាំមើលអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកផឹកស្រានៅទីសាធារណៈពីលើអាកាសរួចមក៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]