ក្រុងព្រះសីហនុ៖ យោងតាមការបង្ហោះរូបភាព កាលប៉ុន្មាននាទីមុននេះ របស់តារាចម្រៀងរ៉េបលោក កៅ ពន្លឺ សមាជិកក្រុមចម្រៀងOriginal Songs កំពុងល្បីឈ្មោះ ក្មេងខ្មែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គម ឃើញហើយស្ទើរលើសជាតិស្ករ រីឯអ្នកគាំទ្រមួយចំនួនទៀត ថែមទាំងលួចច្រណែនថែមទៀតផង។

ជាការពិតណាស់ រូបថតប៉ុន្មានសន្លឹកនេះ បង្ហាញពីការដើរលេងកម្សាន្តលក្ខណៈ គូស្នេហ៍ ដែលសមាជិកទាំងពីររូបនេះ គឺលោក កៅ ពន្លឺ និង ជា សុជាតិ បានបណ្តើរមិត្តស្រីបណ្តូលចិត្ត ទៅលេងសមុទ្រយ៉ាងផ្អែមល្អែម ហើយថែមទាំងបង្ហោះរូបបង្អួតមិត្តៗនៅលើហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រនារីៗខូចចិត្តមិនស្ទើរនោះទេ។

គួរឲ្យដឹងថា នេះក៏មិនមែនជារូបថតលើកទីមួយដែរ ដែលសមាជិកក្រុម ក្មេងខ្មែរ ហ៊ានបង្ហាញមុខម្ចាស់បេះដូងបែបនេះជាសាធារណៈ។ ដោយជារឿយៗ គេតែងសង្កេតឃើញ ពន្លឺបង្ហាញពីក្តីស្រលាញ់និងភាពផ្អែមល្អែម ទៅកាន់មិត្តស្រី ដោយមានទាំងការLive វីដេអូ និងរូបភាព ជាញឹកញាប់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]