ឥណ្ឌា៖ កសិករជាច្រើនរស់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានជួបគ្រោះរាំងស្ងួតអស់រយៈពេលពីរឆ្នាំជាប់ៗគ្នា ទើបកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះត្រូវបង្ខំចិត្តផឹកទឹកនោមខ្លួនឯង ដើម្បីបើកការតវ៉ាទាមទារឲ្យមានការជួយដោះស្រាយ ពីអាជ្ញាធរ ទីក្រុងញូវដេលី ។ នេះយោងតាមព័ត៌មាន CGTN បានចុះផ្សាយ។

លោករដ្ឋមន្រ្តី Edappadi Palaniswami  បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួបជាមួយក្រុមអ្នកតវ៉ា និងបានស្នើឲ្យពួកគេបញ្ឈប់សកម្មភាពផងដែរ។

គួរឲ្យដឹងថារយៈពេល១៤០ឆ្នាំចុងក្រោយនេះ កសិកររស់នៅក្នុងតំបន់រងគ្រោះ ជួបប្រទះគ្រោះរាំងស្ងួត  ពេលខ្លះទទួលបានទឹកភ្លៀង ក្នុងកម្រិតមួយដ៏ទាបបំផុតសម្រាប់ប្រើប្រាស់។

ជាក់ស្តែងកាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៧កន្លងទៅ រដ្ឋាភិបាលក្នុងតំបន់នៃរដ្ឋ Tamil Nadu ក៏បានប្រកាសប្រាប់ដំណឹងជាមុន នៅតាមភូមិស្រុកទាំងអស់ ឲ្យមានការសន្សំសំចៃទឹកប្រើប្រាស់ ព្រោះតំបន់ក្នុងរដ្ឋមួយនេះ នឹងនៅតែបន្តជួបគ្រោះរាំងស្ងួតផងដែរ។

កាលពីរយៈពេល៤០ថ្ងៃមុន ក្រុមអ្នកតវ៉ាក៏បានរៀបចំបក្សពួកជាច្រើនរបស់ខ្លួន ក្នុងទីក្រុងញូវដេលី ដើម្បីទាមទារឲ្យមានការលើកលែង យកប្រាក់កម្ចីពីកសិករ និងថែមទាំងបានទាមទារឲ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ជំនួយក្នុងចំនួនទឹកប្រាក់ ៦១ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវរាល់ការខាតបង់របស់ពួកគេផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីកាសែតចិនសិនហួរបានចុះផ្សាយ។

លើសពីនេះដើម្បីឲ្យការតវ៉ាទាមទារមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលក្នុងតំបន់បានមើលឃើញ ក្រុមអ្នកតវ៉ាជាច្រើនបាននាំគ្នាពាក់ លលាដ៏ក្បាលខ្មោច ស៊ីស្មៅ កណ្តុរ និងពស់ ជាដើម។

ជាមួយគ្នានេះដែរ លោក P Ayyakkannu អ្នកដឹកនាំក្រុមតវ៉ា បាននិយាយថា «រដ្ឋាភិបាលឥណ្ឌាមិនបានផ្តល់ទឹកឲ្យពួកយើងទេ។ ដូច្នេះពួកយើងគ្មានមធ្យោបាយផ្សេងទៀតឡើយ មានតែផឹកទឹកនោមខ្លួនឯងតែម្តងទៅ»។ លោកបានអះអាងឲ្យដឹងទៀតថា សកម្មភាពធ្វើការតវ៉ាទាមទារនេះ នឹងនៅតែបន្តឡើងរហូតទាល់តែរដ្ឋាភិបាលភ្ញាក់ខ្លួន ចេញមុខជួយដោះស្រាយបញ្ហា ខ្វះទឹកប្រើប្រាស់ដល់ពួកគេ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]