ន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៦៥នាក់ ត្រូវបានកម្លាំងទាហាន ឈុតខ្មៅថៃ ឆ្មក់ចូលរំដោះចេញ ពីអាគារជាន់ទី២មួយកន្លែងក្នុងបរិវេណផ្សារឥណ្ឌូចិន ស្រុកអារញ្ញ័ ខេត្តស្រះកែវ ប្រទេសថៃ ក្រោយរកឃើញថា ពលករខ្មែរទាំងនោះត្រូវមេខ្យល់យកទៅឃុំឃាំងអស់ជាច្រើនថ្ងៃ រហូតដាច់បាយដាច់ទឹក។

ក្រោយទទួលបានព័ត៌មាននេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅ កម្លាំងយោធាថៃអង្គភាពលេខ១២ សហការជាមួយតម្រួងក្លងលឹក ខេត្តស្រះកែវ បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ព្រមទាំងប្រើឧប្បករណ៍ គាស់ទ្វារខាងក្រោយអាគារ ធ្វើឲ្យភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរ ប្រុស-ស្រីរួមទាំងក្មេងៗ អង្គុយបញ្រ្ចៀតគ្នា ណែនណាន់តាន់តាប់ ទាំងជាន់លើនឹងជាន់ក្រោម សរុបចំនួន៦៥នាក់ ត្រួតពិនិត្យសុទ្ធតែគ្មាន ឯកសារធ្វើដំណើរ នឹងស្ថិតក្នុងសភាពហេវហត់ អត់អាហារនិងមានការភ័យខ្លាចទៀតផង។

កាសែតក្នុងស្រុករបស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ម្សិលមិញថា ពលករខ្មែរទាំងអស់បាន លប លួចទៅធ្វើការនៅក្រុងបាងកក នឹងខេត្តសមុទ្រប្រាកាន ដោយមានមេខ្យល់ជនជាតិខ្មែរនៅប៉ោយប៉ែត ជាអ្នកទាក់ ទងនឹងនឹងឲ្យលបលួចចូលមកប្រទេសថៃ តាមបណ្ដាច្រករបៀង។ 

ប្រភពដដែលបានបញ្ជាក់ថា ពលករទាំងនោះត្រូវមេខ្យល់យកមកស្តុក និងអោយស្នាក់បណ្ដោះអាសន្ន នៅអាគារ ខាងលើ.តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដោយយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗពី២០០០-២៥០០បាត ហើយមេខ្យល់បានប្រាប់អោយរង់ចាំ ព្រោះថៅកែថៃគេនឹងយកឡានមកដឹង ក្រោយពីចាំអស់រយះ ពេល៣យប់៣ថ្ងៃពលករបានទក់ទងមកសាច់ញាតិអោយជួយ បន្ទាប់ពីដឹងថាចាញ់បោកមេខ្យល់ ក្រោយទទួល បានព័ត៌មានកម្លាំងទាហានឈុតខ្មៅ ក៏បាននាំគ្នាទៅកាត់សោរ រំដោះបានពលករជាង៦០នាក់តែម្តង។

គួរបញ្ជាក់ថា អាគារដែលមនុស្សជាប់ឃុំនេះ គឺស្ថិតនៅបរិវេណផ្សារឥណ្ឌូចិន ជាអាគារដែលពលរដ្ឋខ្មែរ ជួលដើម្បី លក់ដូរ ទេមិនទាន់ឃើញមានលក់អ្វីឡើយគឹគេបិតទ្វាមុខជិតឈឹង ដល់ពេលសមត្ថកិច្ច កាត់សោរ ចុះពិនិត្យបែជាមានសុទ្ធតែពលករខុសច្បាប់ទៅវិញ ករណីនេះត្រូវបានសមត្ថកិច្ចថៃសង្ស័យថា មានករណីជួយ ដូរមនុស្សខុសច្បាប់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការ ស្រាវជ្រាវតាមចាប់មេខ្យល់ និងអ្នកជួយអាគារ យកមកសួរនាំដើម្បីចាត់ការបន្តតាមច្បាប់។ ពាក់ពន្ធ័ករណីខាង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ដើមអម្ពិលមិនអាចសុំការអធិប្បាយពីលោ ហ៊ុន សារឿន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដើម្បីសួរនាំពីរឿងករណីជួយញដូរនិងបង្ខាំងពលករ ខ្មែរទុកលើដីថៃបានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]