ភ្នំពេញ៖ តារាសម្តែងស្រីស្រស់ស្អាត និងសិចស៊ី កញ្ញា លីម មួយហ្គិច បើចង់ដាក់ពាក្យ សុំស្រលាញ់នាង បើកបេះដូងចំហរ ជាប់រឺធ្លាក់ ត្រូវរង់ចាំមើលសិន បន្ទាប់ពីធ្លាប់បែកបាក់ ជាមួយសង្សារយូរហើយ ដូច្នេះនាងប្រកាសថា មិនទាន់មានសង្សារផ្លូវការទេ ។
ជាមួយនឹងស្នាមញញឺម ដ៏ស្រស់ស្រាយ កញ្ញា លីម មួយហ្គិច បាននិយាយទាំងសើចថា ពីមុនៗខ្ញុំធ្លាប់មានសង្សារ ប៉ុន្តែបែកបាក់យូរហើយ។ ពេលនេះអត់ទាន់មាន មើលឃើញនរណានៅឡើយ សម្រាប់នាង ដូច្នេះនាងមិនទាន់ មានសង្សារផ្លូវការទេ ។ ប្រសិនបើពេញចិត្ត ឬ ស្រលាញ់នាង អាចដាក់ពាក្យបាន ប៉ុន្តែរឿងជាប់ មិនជាប់នោះ ប្រហែលមិនដឹងនោះទេ រង់ចាំសិក្សា និងរាប់អានជាមុនសិន ។
កញ្ញា លីម មួយហ្គិច បន្តទាំងសំណើចតិចៗថា បើនិយាយចំពោះ រឿងមនុស្សតាមស្រលាញ់នាងវិញនោះ មានបុរសច្រើនគួរសមដែរ សុំដាក់ចិត្តស្រលាញ់។ ប៉ុន្តែកន្លងមក នាងមិនសម្រេចចិត្ត ថាដាក់ចិត្តស្រលាញ់ និងធ្វើជាសង្សារ បុរសណណាម្នាក់ នៅឡើយទេ។
ដោយសង្ស័យ ស្នាមសាក់លើដងខ្លួន ថាជាឈ្មោះអ្នកពិសេស តារាស្រីរូបស្រស់ម្នាក់នេះ បានបញ្ជាក់ថា ចំពោះស្តាយ បង្កើនភាពសិចស៊ី ស្នាមសាក់ខ្លួននាងមិនមានន័យ អ្វីច្រើននោះឡើយ គ្រាន់វាជាការចូលចិត្ត របស់នាង ទើបចង់មានស្នាមសាក់ ដែលរចនាបែបនេះ លើដងខ្លួនរបស់នាងប៉ុណ្ណោះ។ រូបស្នាមសាក់នេះ ជារូបចង្វាក់ នៃបេះដូងលោត ដែលមានពាក្យថា “គ្រួសារ” នៅជាប់រូបចង្វាក់ បេះដូងលោត ដោយអត្ថន័យរបស់វា នាងបានកំណត់ថា “ជីវិតរបស់នាងសព្វថ្ងៃ ដើម្បីគ្រួសារ” ។
នារីស្អាតនិងសិចស៊ី លីម មួយហ្គិច ជាតារាស្រី ដែលកំពុងតែនៅក្រោម ក្រសែភ្នែកបុរសជាច្រើន តាមសំលឹងនិងពេញចិត្ត ចំពោះរូបដែលមាន សម្បុរសសាច់សខ្ចី និងតែងតែ តុបតែងខ្លួន ជានារីសិចស៊ី ដែលធ្វើឱ្យប្រុសលង់ស្នេហ៍ ។ ជាមួយគ្នានោះ បុរសជាច្រើន ក៏ពេញចិត្តចំពោះ ស្នាមសាក់លើស្មា ដែលបង្កជាភាពទាក់ទាញ ពីបណ្តាបុរស ទាំងចាស់ទាំងក្មេង សំលឹងមើលនាង។
សូមជម្រាបថា តារាសម្តែងស្រីសិចស៊ី កញ្ញា លីម មួយហ្គិច ដែលកំពុងលេចធ្លោ ចាប់តាំងឆ្នាំ២០១៦ ក្រោយផ្អាកពីសិល្បៈ មួយរយៈដោយជួយ ជ្រោមជ្រែងមុខរបបគ្រួសារ ។ បច្ចុប្បន្ននេះ នាងកំពុងតែថតរឿង “ព្យុះជីវិតអ្នកលេង” ដែលកំពុងចាក់បញ្ចាំង លើទូរទស្សន៍បាយ័ន។ ពេលនេះនាងក៏កំពុងតែ រវល់ជាប់ថតរឿង “សង្គ្រាមមរតក” និង “ស្នេហ៍យុវវ័យ” ហើយរឿងដែលនាង ទើបបានថតហើយ មុននេះបន្តិច គឺ“ផ្ការីកក្នុងចិត្ត” របស់ផលិតកម្ម PR ក៏ត្រៀមចាក់បញ្ចាំងនាពេលខាងមុខនេះ ផងដែរ៕
ប្រភព៖ LookingToday
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]