ភ្នំពេញ៖ តារាចម្រៀង សុខ ស្រីនាង បានចុះកិច្ចសន្យា ជាផ្លូវការហើយ ជាមួយផលិតកម្ម ហង្សមាស ដើម្បីមានឱកាសច្រើន ក្នុងការស្តារមុខមាត់ជាថ្មី ទាំងការច្រៀង និងសម្តែងភាពយន្ត ខណៈទើបតែបញ្ចប់ កិច្ចសន្យាជាមួយ ផលិតកម្មសាន់ដេរ ។

ទោះជាស្ងាត់បាត់ទីផ្សារ មួយរយៈក្តី តារាចម្រៀងស្រី មេម៉ាយរូបស្រស់ សុខ ស្រីនាង ត្រូវបានគេទម្លាយថា នាងបានបញ្ចប់ កិច្ចសន្យាជាមួយ ផលិតកម្មសាន់ដេហើយ និងកំពុងត្រៀមខ្លួន ចូលជ្រកក្រោមដំបូល ផលិតកម្មហង្សមាសផងដែរ ។

ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី ក្រោយពីនាងបែកប្តី ហើយរត់ចូលច្រៀង ក្នុងផលិតកម្មសាន់ដេ។ ចូលក្នុងផលិតកម្មថ្មី នាងមានឱកាស ច្រើនបង្គួរ ដើម្បីស្តារមុខមាត់ជាថ្មី ទាំងការច្រៀង និងសម្តែងភាពយន្ត ។

បន្ទាប់ពីជ្រកក្រោម ដំបូលផលិតកម្មសាន់ដេរ អស់រយៈ៥ឆ្នាំ អ្នកមេម៉ាយរូបនេះ ធ្លាប់រត់ទៅចូលច្រៀង ឲ្យផលិតកម្ម RGB ប៉ុន្តែត្រូវបាន ស្ងប់ស្ងាត់ទៅវិញ ។ ពេលនេះ សុខ ស្រីនាង បានចុះកិច្ចសន្យា ជាផ្លូវការហើយ ជាមួយផលិតកម្មហង្សមាស ។ ក្រោយពិចារណា ជាច្រើនខែ សុខ ស្រីនាង បានសម្រេចចិត្ត ចុះកុងត្រាជាផ្លូវការ ជាមួយផលិតកម្មហង្សមាស ហើយនាងអាច នឹងមានបទចម្រៀង ចេញនៅពេលដ៏ខ្លី ខាងមុខនេះ ។

មានការលើកឡើងដែរថា សុខ ស្រីនាង អាចនឹងទម្លាយ ភាពទាល់ច្រក ពោលគឺអាច នឹងស្តារប្រជាប្រិយភាព នាងឡើងវិញ ក្រោយផ្អាកការងារសិល្បៈ ជាច្រើន ខែហើយផលិតកម្ម ក៏មានគោលការណ៍ លើកមុខមាត់តារាចម្រៀង ចំណូលថ្មីរូបនេះផងដែរ ។

គ្រាន់តែចូល ក្នុងឆ្នាំ២០១៧ភ្លែត មានតារាចម្រៀង ស្រី-ប្រុស ជាច្រើនដួង បាននាំគ្នាផ្លាស់ប្តូរ​ទ្រនំ ជាបន្តបន្ទាប់ ដែលអ្នកខ្លះ បានចាកចេញពីផលិតកម្ម ហង្សមាស ចូលផលិតកម្ម ថោន និងមានតារាខ្លះទៀត បានសម្រេចចិត្ត ចេញពីផលិតកម្មសាន់ដេរ ចូលផលិតកម្ម ហង្សមាសជាដើម ។

គួរំលឹកថា តារាចម្រៀងស្រអែមស្រស់ សុខ ស្រីនាង ​យល់​សុបិ​នឃើញ​ពស់​ដេញ ​ចឹកច្រើន​ដង ​តែ​ត្រូវ​បាន​នាង ​វាយ​ឲ្យ​ងាប់​ទាំង​អស់​ បើតាមចាស់បុរាណ ចំណាំថា ដល់គូរ រឺមានគេតាម ចោមស្រឡាញ់ច្រើន ទោះយ៉ាងណា នាងសុំ​មិនទាន់​គិត​គូរ ពី​រឿង​ស្នេហា​នោះ​ទេ​ ព្រោះ​កំពុង​ជា​ប់​រវល់​ខ្លាំង​ជា​មួយ​ការងារ​សិល្បៈ​។

សូមជម្រាបថា តារាចម្រៀងស្រអែមស្រស់ សុខ ស្រីនាង ដូចជាមានហុងស៊ុយ ជាងមុន ព្រោះបទចម្រៀងថ្មីៗ របស់នាង ដែលជាបទ Original Song និងតម្លៃខ្លួន ហាក់ឡើងខ្ពស់ជាមុនបន្តិច ខណៈដែលមានគេសរសើរថា កាន់តែមានរូបសម្រស់ ស្រស់ស្អាតគួរអោយ ខ្នក់ខ្នាញ់ជាងមុន៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង