ភ្នំពេញ៖យ៉ាងហោចណាស់ ក៏មានមនុស្សបីនាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធ័មនៅក្នុងរថយន្ត និងបីនាក់ទៀត រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយដែលបានកើតឡើង កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ នៅចំណុចមុខក្រុមហ៊ុនបារីសេក តាមបណ្តោយ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។            

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន រថយន្តមួយ គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2O-2877 បើកបរដោយ បុរសម្នាក់និងអ្នករួមដំណើរបី នាក់ ផ្សេងទៀត ធ្វើដំណើរតាមដងផ្លូវជាតិលេខ២ ចុះពីស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅពីជើង ទៅត្បូង ពេលបើកបានជិត មួយគីឡូម៉ែត្រ ក៏បុករះអ្នកជិះម៉ូតូដឹក បន្លែមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ បណ្តាលឲ្យអ្នកជិះម៉ូតូពីរនាក់ប្តីប្រពន្ធដួលរងរបួសធ្ងន់ ។ ខណៈនោះរថយន្តបង្កហេតុ ដែលស្ថិតក្នុងល្បឿន លឿនដូចហោះបានជ្រុលល្បឿន បុកដើមលឿងរាជ បាក់អស់ពីរដើមដាច់ត្រឹមគល់ ហើយរថយន្តជ្រុល ទៅបុក ផ្ទប់និងបង្គោលស្លាកសញ្ញាបញ្ជាក់គោលដៅ របស់សាលារាជធានីភ្នំពេញ នៅកន្លែងកើតហេតុបណ្តាល ឲ្យរថយន្ត រួញខ្លួនរុំជាប់ជាមួយបង្គោលស្លាកសញ្ញាគៀបមនុស្សស្លាប់បីនាក់ នៅក្នុងរថយន្តគួរឲ្យរន្ធត់បំផុត ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលការិយាល័យ ជំនាញ បានចុះវាស់វែង ស្ទូចរថយន្តយកចេញពីបង្គោល ស្លាកសញ្ញាខាងលើនេះ ហើយលើកយកសាកសពចេញពីក្នុង រថយន្តម្តង មួយៗ ដឹកតាមរថយន្តសាមុយ ទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារមកទទួលសព យកទៅធ្វើបុណ្យ តាមប្រពៃណី។  ចំណែកឯរថយន្តសមត្ថកិច្ចស្ទូច យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ។

ទាក់ទិននឹងហេតុការណ៍ខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានអំពាវដល់យុវជនយុវនារី ក៏ដូចជាបងប្អូន ប្រជា ពលរដ្ឋទាំងអស់មេត្តាបើកបរឲ្យមានការប្រុងប្រយ័ត្នផង ហើយបើកបរឲ្យចេះអធ្យាស្រ័យគ្នា និងគោរពគ្នា ក្នុង ពេលបើកបរ ជាពិសេសនោះ សូមមេត្តាបើកបរឲ្យគោរពទៅតាមច្បាប់ចរាចរណ៍ដែលបានចែង ដើម្បីជៀសវាង កើតគ្រោះថ្នាក់ ដូចរូបភាពនិងហេតុការណ៍ខាងលើនេះ ជាដើម៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

full-admin

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]