កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ចំនួន៣ដួង ដែលមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ និងលោក STEP បានដឹកដៃគ្នាទៅច្រៀង ចែកជូនដល់បងប្អូនខ្មែរដែលរស់នៅកូរ៉េខាងត្បូង ឲ្យបានរាំលេងសប្បាយទាំងអស់គ្នា។

ដោយឡែក ក្នុងអំឡុងពេលនៅកូរ៉េនេះផងដែរ អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ឃើញ រូបថតស្វីតៗមួយចំនួនរបស់តារាប្រុសស្រី២ដួង មិនចាំបាច់និយាយក៏ប្រិយមិត្តអាចជ្រាបខ្លះហើយ នោះគឺកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ។

ជាពិសេស អ្នកគាំទ្រជាច្រើននាក់ មានការសប្បាយចិត្ត ពេលឃើញទំនាក់ទំនងល្អ រវាងអ្នកទាំងពីរ ហើយសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងអាចក្លាយជាគូស្នេហ៍ពិតប្រាកដ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយ ដែលអ្នកទាំងពីរ បានទៅលេងនៅឯប្រទេសកូរ៉េ ពោលគឺកាលពីលើកមុន ក៏ពួកគេ បានរួមដំណើរទៅជាមួយគ្នាផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនារូបភាពទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ