ថៃ៖ ក្រោយបាត់មុខ និងអវត្តមាននៅក្នុងការប្រកួតឲ្យក្លិប Krabi FC អស់ជាច្រើនសប្តាហ៍ ពេលនេះ កីឡាករកូនកាត់ខ្មែរបារាំង និងជាអតីតខ្សែបម្រើក្លិបភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានវិលចូលទីលានហ្វឹកហាត់វិញហើយ។

គួរឲ្យដឹងថា ប៉ុន្មានប្រកួតចុងក្រោយរបស់ក្រុម Krabi FC គឺមិនមានវត្តមាន របស់ កីឡាករ ធារី ចន្ថាប៊ីន ចូលរួមប្រកួតនោះទេ ទើបតែកាលពីម្សិលមិញនេះទេ ដែលកីឡាកររូបនេះ បានវិលចូលមកហ្វឹកហាត់វិញជាមួយក្រុម។

ក្នុងនោះ ធារី ចន្ថាប៊ីន និងមិត្តរួមក្រុម ក៏បានព្យាយាមហ្វឹកហាត់យ៉ាងសស្រាក់សស្រាំខ្លាំងផងដែរ ដើម្បីត្រៀមនូវការប្រកួតបន្ទាប់ ស្របពេលដែលបច្ចុប្បន្ននេះ ក្លិបដែលលេងក្នុងលីកទី២ប្រទេសថៃ Krabi FC កំពុងតែធ្លាក់ទម្រង់លេង និងស្ថិតក្នុងចំណាត់លេខ១៤ នៅក្នុងលីក។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រកួតបន្ទាប់ Krabi FC នឹងត្រូវប៉ះជាមួយក្លិប Chiangmai នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ខាងមុខនេះ។ ដូច្នេះ ចាំមើលថា ធារី ចន្ថាប៊ីន នឹងបានចូលលេងឬយ៉ាងណា? 

រូបភាព៖ Krabi Football Club

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]