ភ្នំពេញ៖  តន្ត្រីករបរទេសដែលនិយមច្រៀងភាសាខ្មែរម្នាក់ បានបង្ហោះវីដេអូថ្មីមួយទៅក្នុងគណនីបណ្តាញសង្គមរបស់លោក ដែលបានធ្វើឲ្យអ្នកទស្សនាស្តាប់រួច បញ្ចេញមតិថា ពិរោះណាស់ ឡូយណាស់ គ្រប់ៗគ្នាតែម្តង។

ទឹកមុខដ៏ស្រទន់ ជាមួយសម្លេងដ៏ពិរោះរបស់ម្ចាស់គណនីហ្វេប៊ុក Euan Gray កំពុងតែបន្តអង្រួនចិត្តអ្នកគាំទ្រ តាមរយៈវីដេអូថ្មីរបស់លោក ដែលបានច្រៀងនូវបទចម្រៀងដ៏ពេញនិយមមួយបទ ដែលមានចំណងជើងថា “ស្នេហាក្នុងពេលរាត្រី”។ ចំពោះចម្រៀងមួយបទនេះ ពិតជាពិសេសណាស់ ព្រោះលោក Euan Gray  ច្រៀងជាភាសាខ្មែរ  ថែមទាំងបានកែសម្រួលជាភាសាអង់គ្លេសថែមទៀតផង។ 

មិនតែប៉ុណ្ណោះ ស្នាដៃលេងហ្គីតាដ៏ជំនាញ រួមផ្សំជាមួយសម្លេងដ៏ទន់ភ្លន់របស់លោក បានបន្ថែមរសជាតិឲ្យបទចម្រៀងមួយបទនេះ កាន់តែមានលក្ខណៈពិរោះ និងទាក់ទាញអារម្មណ៍អ្នកស្តាប់គ្រប់ៗគ្នា។  ពិសេសជាងនេះទៅទៀត នៅពេលដែលលោកអ្នកបានស្តាប់ និងទស្សនាវីដេអូចម្រៀងមួយបទនេះរួច អ្នកនឹងមានអារម្មណ៍ថា រីករាយក្នុងចិត្ត និងលួចញញឹមទៅតាមបទភ្លេងតែម្តង៕

ចង់ដឹងថា «ស្នេហាក្នុងពេលរាត្រី» ពីបុរសបរទេសសង្ហា Euan Gray ពិតជាពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]