(ភ្នំពេញ)៖ តារាស៉ិចស៊ី ដេននី ខ្វាន់ រងការពិន័យរយៈពេល១ឆ្នាំ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យមានសកម្មភាព អ្វីទាំងអស់ ក្នុងវិស័យសិល្បៈ រួមមានការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

នេះបើតាមការលើកឡើងរបស់ លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ និងលើកសរសើរប្រកាសស្តីពីក្របសីលធម៌នៃអ្នកសិល្បៈ បានលើកឡើងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការវិន័យបានបញ្ចប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំគណៈកម្មការវិន័យនេះ បានធ្វើឡើងក្រោមវត្តមាន លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងមន្រ្តីជាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំខាងលើនេះ គឺមិនមានវត្តមានរបស់ តារាសម្តែង កញ្ញា ដេនី ខ្វាន់ និងជាតារាស្រីជាប់រហ័ស្សនាមថា ជាតារាស៊ិចស៊ី នោះទេ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់